អ្នករាយការណ៍​ពិសេស​របស់​ UN បាន​និយាយថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza​ ជា​រឿង​ខុសច្បាប់​

2022/08/08 05:05:14 pm        430

​UN៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា​ ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ី​ស្រាអែល​ ទៅលើ​តំបន់​រង​ការឡោមព័ទ្ធ​មិន​ត្រឹមតែ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្មាន​ការទទួលខុសត្រូវ​ទៀត​ផង ដោយ​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ការទូត ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ទីក្រុង Gaza។

​លោក Francesca Albanez បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ស្ថានភាព​នៅ​តំបន់ Gaza ស្ទើរតែ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌។ ​មធ្យោបាយ​តែមួយគត់​ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន គឺ​ត្រូវ​ដក​ការ​ហ៊ុមព័ទ្ធ​គ្រប់​ទីកន្លែង និង​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជំនួយ​ចូល​ទៅ​ដល់​ទី​នោះ​។ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អ៊ីស្រាអែល​លោក Tom Nides បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ យើង​កំពុង​ធ្វើការ​ជាមួយ​ភាគី​ផ្សេងៗ និង​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​។​ ​លោក Albanez បាន​រិះគន់​សហរដ្ឋអាមេរិក​ដែល​និយាយ​ថា ខ្លួន​ជឿ​ថា អ៊ី​ស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ លោ​កថា ​អ៊ីស្រាអែល​មិន​អាច​អះអាង​ថា ​ខ្លួន​កំពុង​ការពារ​ខ្លួនឯង​ក្នុង​ជម្លោះ​នេះ​បានទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        895
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm