ពលរដ្ឋ​សម្ដែង​ការ​ត្រេកអរ ​ចំពោះ​លទ្ធផល​លែង​មាន​អ្នក​ឆ្លង និង​ផ្ទុក​កូ​វីដ​១៩

2021/04/27 09:59:58 am        22

​ភ្នំពេញ៖ នៅ​ថ្ងៃនេះ ​ក្រោយ​ក្រសួងសុខាភិបាល​ប្រកាស​ មិន​មាន​អ្នក​ឆ្លង​ថ្មី និង​បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​គ្រ​ប់​មជ្ឈដ្ឋាន ​បាន​សម្តែង​ការ​ត្រេកអរ ប៉ុន្តែ​ ពួកគាត់​នៅ​មិន​ភ្លេច​អំពី​ការរស់នៅ​របៀប​ថ្មី ដើម្បី​ការពារ និង​បង្ការ​ពី​ជំងឺ​កូ​វីដ​នៅឡើយ​ទេ​។​

​ប្រជាពលរដ្ឋ​គ្រ​ប់​មជ្ឈដ្ឋាន ​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ BTV នៅ​ថ្ងៃទី​១១ ខែកញ្ញា​នេះ ដោយ​បាន​សម្តែង​ភាព​សប្បាយ​រីករាយ និង​ត្រេកអរ​បំផុត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទប់ស្កាត់​ការឆ្លង និង​ព្យាបាល​ជាសះស្បើយ​ជូន​អ្នកជំងឺ​ទាំងអស់ ជាងនេះ​ទៅទៀត​ពួកគាត់​ បាន​លើកឡើង​ថា ការរស់នៅ​តាមរបៀប​ថ្មី ដោយ​ការពាក់​ម៉ាស លាងដៃ និង​អាល់កុល ឬ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​នៅតែ​ជា​កត្តា​ចាំបាច់ ប្រសិន​វ៉ាក់សាំង​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​មិន​ទាន់បាន​រកឃើញ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​។​

​ទន្ទឹម​គ្នានេះ តាមរយៈ​ផេ​ក​ហ្វេ​ក​បុក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ការចូលរួម​រីករាយ​ជាមួយ​ដំណឹង​ពី​ក្រសួងសុខាភិបាល​ ដែល​នៅក្នុង​ដំណាក់កាល​ទី​២​ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​–១៩ ដែលមាន​អ្នកជំងឺ ២៧៤​នាក់ គឺ​មកដល់​យប់មិញ​នេះ​អ្នកជំងឺ​ទី ២៧៤ ដែល​ជា​អ្នកជំងឺ​កូ​វីដ​–១៩​ចុងក្រោយ បាន​ព្យាបាល​ជាសះស្បើយ​ហើយ នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប៉ុន្តែ ​ទោះបី​យ៉ាងណាក៏ដោយ សូម​បងប្អូន​បន្ត​ចូលរួម​ថែរក្សា​សុខភាព​អនាម័យ​អោយបាន​ល្អ កុំអោយ​ឆ្លង​កូ​វីដ​–១៩​អោយសោះ​។ សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​នៅ​កន្លែង​ចាំបាច់ ដូចជា​នៅ​កន្លែង​ទីប្រជុំជន​ដែលមាន​មនុស្ស​ច្រើន​អ៊ូអរ​ដូចជា​ក្នុង​ពិធីបុណ្យ​នៅតាម​វត្ត​អារាម​ជាដើម​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ករណី​អ្នកជំងឺ​ទី​២៧៤ ដែល​ជា​អ្នកជំងឺ​កូ​វីដ​១៩ ចុងក្រោយ​គេ​បង្អស់​ដែល​បាន​រកឃើញ​នៅ​កម្ពុជា ត្រូវបាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​ឲ្យ​ជាសះស្បើយ ហើយ​ទន្ទឹម​នឹងនោះ ​ក៏​ពុំមាន​ករណី​កូ​វីដ​–១៩ ថ្មី ត្រូវបាន​រក​ឃើញ​នា​ថ្ងៃនេះ​នៅ​កម្ពុជា​ផង​ដែរ​៕ ​អត្ថបទ​៖​ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm