ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​នៅ​សៀមរាបត្រូវបាន​បិទ​បញ្ចប់​

2022/08/08 05:40:31 pm        84

​បាល់ទាត់៖ ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិ​ត្ដ​ភាព​វ័យ​ចំណាស់​មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ​៤​ថ្ងៃ​នៅ​ពហុកីឡាដ្ឋាន​ខេត្ត​សៀមរាបត្រូវបាន​បិទ​បញ្ចប់​កាល​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​សីហា​ ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​០៤ ខែ​សីហា​។​

​លោក លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា ក្រុម​កីឡា​ចូលរួម​ប្រកួត​មាន​ក្រុម​កីឡាករ​កម្ពុជា​ចំនួន​ ២០​នាក់ និង​ក្រុម​កីឡាករ​បរទេស​មាន ​៣​ក្រុម​ក្នុង​នោះ​ថៃ​ចំនួន ​៧២​នាក់ ​ក្រុម​កីឡាករ​ឡាវ​ចំនួន ​៣៩​នាក់ ក្រុម​កីឡាករ​វៀតណាម​ចំនួន​ ១៨​នាក់​សរុប​ចំនួន ​១៥០​នាក់។​ ​យោង​របាយការណ៍​បច្ចេកទេស​បាន​បញ្ជាក់​ឲ្យ​ដឹងថា ឆ្លងតាម​រយៈ​នៃ​ការប្រកួត យ៉ាង​ស្វិតស្វាញ​នៅ​លើ​ទីលាន​ប្រកួត ក្រុម​កីឡាករ​បាន​អនុវត្ត​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដោយ​ឈរ​លើ​ស្មារតី គោរព​វិន័យ បទបញ្ជា​បច្ចេកទេស និង​ចេះ​ស្រឡាញ់​យោគយល់ អធ្យាស្រ័យ​គ្នា ដោយ​ផ្សា​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នូវ​ចំណងមិត្តភាព។ ​ឯកឧត្តម តុ​ប សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​មានប្រសាសន៍ថា ក្រុម​កីឡា​ករ​ទាំង ​៤​ប្រទេស​ដែល​ជា​ប្រទេស​ជាប់​ទៅ​ដោយ​ដីសណ្ដ​ទន្លេ​មេគង្គ ប្រៀប​បានជា​ប្រទេស​សរសៃឈាម​តែមួយ ដោយ​ទទួល​ផល​ប្រយោជន៍​រួមគ្នា​ពី​អាងទឹក​ទន្លេ​មេគង្គ ដែល​មាន​ប្រភព​ធ្លាក់​មកពី​ទី​បេ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ការប្រកួត​កីឡា​ជា​មិត្តភាព​នេះ​បាន​បញ្ជាក់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ចំណង​មិត្តភាព​នៃ​ប្រទេស​នៅ​ដង​ទន្លេ​មេគង្គ កាន់​តែ​មាន​ភាព​រឹងមាំ​ឡើង​ថែមទៀត។ ម្យ៉ាងទៀត​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោល​បំណង​ពង្រីក​នូវ​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​វិស័យ​កីឡា​ទេសចរណ៍ និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ ឆ្ពោះ​ទៅ​ការប្រកួត​កីឡា SEA GAME - ASEAN PARA GAME 2023 ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕

អត្ថបទ៖ សៀមរាប

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm