ការ​បិទ​ខ្ទប់​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ជាប់​គាំង​នៅ​រមណីយដ្ឋាន​ប្រទេស​ចិន​

2022/08/08 06:48:32 pm        518

​ចិន៖ ក្រុម​អ្នកទេសចរ​ប្រមាណ ៨ម៉ឺន​នាក់​កំពុង​ជាប់​គាំង​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្រុង Sanya ភាគ​ខាង​ត្បូង​ប្រទេស​ចិន បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រកាស​ថា ​វា​ជាទី​តាំង​ចំណុច​ក្តៅ​នៃ​វីរុស COVID-19 និង​បាន​ដាក់​វិធាន​ការ​បិទ​ខ្ទប់​។​

​វិធានការ​រឹតត្បិត​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​អាជ្ញាធរ​បាន​ស្វែងរក​ការទប់ស្កាត់​ការ​រាល​ដាល​វីរុស COVID-19 នៅ​ក្នុង​ទីក្រុង​កោះ​ហៃ​ណាន​ត្រូពិច​។ មាន​ករណី​ដែល​បាន​បញ្ជាក់​ចំនួន ២២៩​ករណី​កាលពី​ថ្ងៃ​សុក្រ និង ១២៩​ករណី​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍​។ អាជ្ញាធរ​អយស្ម័យយាន​បាន​ដាក់​បម្រាម​ការ​លក់​សំបុត្រ​ទាំងអស់​នៅ​ក្នុង​ក្រុង Sanya ខណៈ​ជើង​ហោះហើរ​ទាំងអស់​ក៏​ត្រូវ​បាន​លុបចោល​កាលពី​ថ្ងៃ​សៅរ៍​។ អាជ្ញាធរ​និយាយ​ថា អ្នកទេសចរ​ដែល​ចង់​ចាក​ចេញពី​ក្រុង ​Sanya ត្រូវ​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា និង​ធ្វើតេស្ត PCR ចំនួន​ប្រាំ​ដង​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​។​

​មន្ត្រី​ទីក្រុង​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សណ្ឋាគារ​នឹង​ផ្តល់​ជូន​ភ្ញៀវ​នូវ​ការ​បញ្ចុះតម្លៃ ៥០% ក្នុងអំឡុងពេល​នៃ​វិធាន​ការ​បិទ​ខ្ទប់។ វិធាន​ការ​បិទ​ខ្ទប់​នេះ​ធ្វើឡើង​ក្នុង​រដូវ​កាល​ទេសចរណ៍​កើន​ឡើង​ខ្ពស់​នៅ​ក្រុង ​Sanya ដែល​ល្បីល្បាញ​សម្រាប់​រមណីយដ្ឋាន និង​ឆ្នេរសមុទ្រ​។ បក្ស​កុម្មុយនិស្ត​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​ចិន ​បាន​ប្រកាន់ខ្ជាប់​វិធានការ​គ្មាន ​COVID ដែល​មាន​ការជំទាស់​កាន់​តែ​ខ្លាំង​ពី​តំបន់​ដទៃ​ទៀត​លើ​ពិភពលោក​។ ការ​ផ្ទុះ​ឡើង​វីរុស​នៅ​ទីក្រុង​សៀង​ហៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រាលដាល​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ទីក្រុង​ទាំងមូល ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​ចិន​អស់​រយៈពេល​ ២​ខែដោយ​បាន​ធ្វើ​ឲ្យជាប់​គាំង​មនុស្ស​រាប់​លាន​នាក់ និង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        929
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        483
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm