កម្ពុជាបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៥

2022/08/08 07:20:31 pm        570

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបអាស៊ានលើកទី៥៥ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី៨ ខែសីហានេះ បានបង្ហូតទង់អាស៊ាន។ ពិធីនេះ ត្រូវបានប្រារព្ធេធ្វើឡើង​នៅ​ក្រសួងការបទេស ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខ​បេសកកម្មការ​ទូត​បរទេសនៅភ្នំពេញ​ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបង្ហូតទង់អាស៊ាន ​ដើម្បីអបអរសាទរខួបទិវាអាស៊ាន លើកទី៥៥ បានថ្លែងថា​ កិច្ចសហប្រតិបត្តិការអាស៊ាន បានផ្តល់ផលវិជ្ជមានជាច្រើនដល់​រដ្ឋ​ជា​សមាជិក​ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ​ឬហៅកាត់ថា​ អាស៊ាន (ASEAN)​ គឺជាអង្គការថ្នាក់តំបន់មួយ រួម​មាន​ប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ​ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយ​ជំរុញកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល ​និងជួយសម្រួលការធ្វើសមាហរណកម្មក្នុង​ចំណោម​សមាជិកទាំងអស់។

អាស៊ាន បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ​ដែលមានប្រទេសចំនួន០៥ រួមមាន ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លុះចាប់ពីឆ្នាំ១៩៨៤មក ប្រទេសចំនួន ៥ទៀត បានចូលជាសមាជិកជាបន្តបន្ទាប់ រួមមាន​ ប្រទេសប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ​ដែលជាកូនពៅគេ ​បានក្លាយជាសមាជិក នៃសមាគមនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

បើតាមមាត្រា៣១ នៃធម្មនុញ្ញអាស៊ាន ចែងថា «ប្រធានអាស៊ាន ​ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំ ដាប់​អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ​ហើយរដ្ឋសមាជិក ដែលទទួល​បាន​ឋានៈជា ប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយ​ចំនួន​ទៀត។ ចាប់តាំងពីចូលជាសមាជិកអាស៊ាន កម្ពុជា បានធ្វើជាប្រធានអាស៊ានចំនួន ៣លើកហើយ ដោយ ​លើកទី១ នៅឆ្នាំ២០០២ ​លើកទីពីរ ​នៅឆ្នាំ២០១២ ​និងលើកទី៣​ នៅឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm