ប្រជាពលរដ្ឋ ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជួយពិនិត្យទឹកស្អាតក្រុមហ៊ុនអានកូ ក្រុងកំពង់ឆ្នាំង ក្រោយ​ប្រទះ​ឃើញ​ទឹក​ល្អក់​ជា​ញឹកញាប់

2022/08/08 07:55:55 pm        1.4 K

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បាន​បន្ត​សំណូមពរ​ដល់​អាជ្ញាធរខេត្តកំពង់ឆ្នាំង និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​មើល​លើ​បច្ចេកទេស នៃ​ការ​ចែក​ចាយ​ទឹក​ស្អាត​របស់ក្រុមហ៊ុនអានកូផង ព្រោះក្នុងឆ្នាំ២០២២នេះ នៅ​ពេល​ពួក​គាត់​បើក​ទឹក​ស្អាត​ប្រើប្រាស់​ក្នុងគ្រួសារ តែងតែជួបប្រទះឃើញទឹកល្អក់ ទឹកមានកករដី ប្រៀប​បាន​ទឹក​ទន្លេ​ជា​ញឹក​ញាប់ ដោយមិនដឹងមូលហេតុ ហើយករណីបែបនេះ គឺមានរយៈពេលជិត ១ឆ្នាំមកហើយ មិន​ទាន់​មាន​ការ​ដោះស្រាយនៅឡើយ។

ប្រជាពលរដ្ឋបន្តថា ចំពោះថវិការបង់ថ្លៃសេវាទឹកស្អាតនេះ ពួក​គាត់​មិន​ដែល​ខ្វះ​មួយ​រៀល​ណា​ឡើយ​ តែសុំធ្វើយ៉ាងណា អោយទឹកស្អាតដែលពួកគាត់កំពុងតែប្រើប្រាស់នេះ ជាទឹកសុវត្ថិភាព និង​មិនមានផលប៉ះពាល់ដល់សុខភាពពួកគាត់ទៅចុះ។

ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាតដែលប្រជាពលរដ្ឋបានជួបប្រទះទឹកកករល្អក់នេះ លោក ទិត្យ វង្ស​វិសាល ប្រធានមន្ទីរឧស្សាហកម្ម បានអោយដឹងថា លោកក៏ធ្លាប់ទទូលបានព័ត៌មានពីប្រជាពលរដ្ឋ ហើយលោកតែងតែដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ដល់​ទីតាំង​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ​ ដើម្បី​ពិនិត្យទៅលើបច្ចេកទេស និងការចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់។ ពាក់​ព័ន្ធនឹងបច្ចេកទេសនៅទីតាំងផលិតទឹកស្អាតរបស់ក្រុមហ៊ុន គឺមិនមានអ្វីខុសទាស់នោះឡើយ ក៏​ប៉ុន្តែ​ក្រុម​ការងារ​របស់​មន្ទីរ​បាន​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ទឹក​ស្អាត​ប្រែ​ជា​កករល្អក់ ដោយសារតែការជួសជុលផ្លូវ ការជីកកាយដាក់ប្រព័ន្ធលូ ឬប្រព័ន្ធបណ្តាញផ្សេងៗ ធ្វើ​អោយ​ប៉ះពាល់ទៅដល់ទុយយោទឹកស្អាត(ទុយយោមេ)បែកធ្លុះធ្លាយ ដីចូល​ក្នុង​ប្រព័ន្ធ​ទុយ​យោ​ចែក​ចាយ​ទឹកស្អាត នាំអោយទឹកថ្លាប្រែជាកករល្អក់តែម្តង។ លោកប្រធានមន្ទីរ ក៏បានសំណូមពរ​ដល់​អាជ្ញាធរ​ក្រុងកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធ ពេលជីកគាស់កាយចិញ្ចើមផ្លូវ សូមផ្តល់ដំណឹង ឬ​សហការ​ជាមួយក្រុមហ៊ុនទឹកស្អាតអានកូ ដើម្បីជៀសវាងការ​ជីក​គាស់​កាយ​ប៉ះ​ចំទុយ​យោ​ទឹក​ស្អាត នាំអោយប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខុមាលភាពប្រជាពលរដ្ឋ។

ចំណែកលោក ញ៉យ កាន់ ប្រធានគ្រប់គ្រងទឹកស្អាតរបស់ក្រុមហ៊ុនអានកូបានបញ្ជាក់ថា រៀង​រាល់​ថ្ងៃ​ លោកតែងពិនិត្យមើលប្រព័ន្ធផលិតទឹកស្អាតជាប្រចាំ ហើយ​ក្រុម​ហ៊ុន​បាន​បំពាក់​នូវ​ម៉ាស៊ីន​ចំរោះ​ថ្មី​បន្ថែម មិនមានបញ្ហាអ្វីទាក់ទងនឹងបច្ចេកទេសនៅទីតាំងផលិតទឹកស្អាតឡើយ។ ក៏​ប៉ុន្តែ​នៅ​រ​ដូវប្រាំង លោកទទួលស្គាល់ថា ពិតជា​អាច​មាន​បញ្ហា​ល្អក់​ម្តង​ម្កាល​ពី​ទីតាំង​ផលិត​ទឹក​ស្អាត​មែន ក៏ព្រោះនៅរដូវប្រាំងតែទឹកទន្លេរាក់ និងកខ្វក់ខ្លាំង។ លោក​បាន​សំណូមពរ​ដល់​ក្រុម​ការងារ​ជីក​ចិញ្ចើម​ថ្នល់​គ្រប់កន្លែងជួយសហការជាមួយក្រុមការងារទឹកស្អាតផង ដើម្បីកុំអោយប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទុយយោទឹក​ស្អាត​ដែលប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        91
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm