មន្ត្រីជំនាញថា៖ អ្នកផលិតត្រូវយល់ដឹងឲ្យបានខ្ពស់ពីតម្រូវការទីផ្សារនិងអ្នកទិញ

2022/08/08 08:42:16 pm        854

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា បច្ចុប្បន្ន អ្នកផលិត ត្រូវយល់ដឹងឲ្យបានខ្ពស់ពីតម្រូវការទីផ្សារ និងអ្នកទិញចង់បានអ្វី ហើយអាជីវកម្ម ប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារ។

ក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក កាលពីចុងសប្ដាហ៍មុននេះ ​នៅក្នុងខេត្តកំពង់ចាម ឯក ឧត្ដម សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផល​មួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តអ្នកផលិតទាំងអស់ ​ក្នុងខេត្តកំពង់ចាម ផ្គត់ផ្គង់​ផលិតផលខ្លួនឲ្យ ​ទាន់តម្រូវការក្នុងមូលដ្ឋានខ្លួន រួចទើបអាចចែកចាយបន្តទៀត ដោយត្រូវចេះយល់​ពីតម្រូវការទីផ្សារ អ្នក​ ទិញចង់បានផលិតផលបែបណា ទាំងគុណភាព បរិមាណ ដោយមិន​ប៉ះពាល់​សុខភាព។

ឯកឧត្ដម បានបន្ថែមទៀតថា វេទិកាមួយនេះ​ អាចធ្វើឲ្យការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញត្រូវ ការអ្វី​ ក្នុងរបរប្រចាំថ្ងៃ ​និងអាចឲ្យអ្នកផលិតស្វែងរក​ដៃគូរសហការបាន​យ៉ាងល្អ ក្នុងការគាំទ្រ​ផលិតផល ខ្មែរ ។

ម្ចាស់អាជីវកម្ម និងសហគ្រាសក្នុងខេត្តកំពង់ចាម ​បានលើកឡើងដែរថា​ ក្រោយពីទទួលវគ្គបណ្តុះ បណ្តាល​មួយនេះ ​ពួកគេអាចទទួលបានបទសោធន៍ថ្មីៗទៀត​ ហើយអាចពង្រីកទីផ្សារ​បានល្អ នៅ​ពេលផលិតផលរបស់ពួកគេត្រូវស្តង់ដារ មិនប៉ះពាល់​ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព ​និង ទទួល​បានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៅពេលនេះ​ គឺមានការចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធ ម្ចាស់ អាជីវកម្ម សហគ្រាស សិប្បករ ​និងតំណាងផ្សារទំនើប ​សណ្ឋាគារ ក្នុងខេត្ត ដើម្បីយល់ដឹង​ពី​តម្រូវការ រវាង គ្នា ទាំងការផលិត និងការបញ្ជាទិញទៅលក់បន្តទៀត៕ អត្ថបទ៖ ថុង សីហា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm