កីឡាការិនី​វាយកូនគោល​អាហ្វ្រិក​ខាងត្បូង Ashleigh Buhai គ្រង​ជើងឯក Women’s Open លើកដំបូង​

2022/08/08 09:27:30 pm        84

​​វាយកូនគោល៖ ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Ashleigh Buhai បានក្លាយ​ជា​ជើង​ឯកនៃ​ការប្រកួត​វាយកូនគោល​ពានរង្វាន់​ធំ​របស់​ស្ត្រី AIG Women’s Open ដែលជា​ជើងឯក​លើកដំបូង​ក្នុង​អាជីព​។

​​ចាប់ផ្តើម​ថ្ងៃ​ចុងក្រោយ​ដោយមាន ៥ស្ត្រូ​ក​នាំមុខគេ កីឡាការិនី​វ័យ ៣៣ឆ្នាំ​រូបនេះ​មិនអាច​រក្សា​ការ​នាំមុខ​របស់ខ្លួនរ​ហូត​ដល់​ចប់​ការប្រកួត​ឡើយ ពោលគឺ​ធ្វើ​មិនបាន​ល្អ​នៅ​ថ្ងៃ​ចុងក្រោយ​បណ្តោយឱ្យ​កីឡាការិនី​កូរ៉េ In Gee Chun តាម​ស្មើ​វិញ​ជាមួយនឹង​លទ្ធផល ១០អាន់​ឌើ​ផា​ដូចគ្នា​។ ​​យ៉ាងណាក្តី Ashleigh Buhai ក៏បាន​យកឈ្នះ​វិញ​នៅ​វគ្គ Play-Off បន្ថែម​ឡូ​រក​ជើងឯក​។ ​​Ashleigh Buhai បាន​ក្លាយជា​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង​ទី១ ផងដែរ​ដែល​ឈ្នះ​ជើងឯក​កម្មវិធី​ធំ Women’s Open នេះ​តាំងពី​ឆ្នាំ១៩៧៩ និង​ទទួលបាន​ប្រាក់រង្វាន់​ជាង ១លាន​ដុល្លា​អាមេរិក​ក្នុងនាម​ជា​ជើងឯក​។​

​​សូមបញ្ជាក់ថា Open Championship ជា​កម្មវិធី​វាយកូនគោល​ធំ​ប្រចាំឆ្នាំ​ចុងក្រោយ​គេ​ក្នុងឆ្នាំនេះ​។ ​​កញ្ចប់​ប្រាក់រង្វាន់​ឆ្នាំមុន​គឺ ៥.៨លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំនេះ​មានការ​បង្កើន​ប្រាក់រង្វាន់ ២៦% ដល់ ៧.៣លាន​ដុល្លារ​។​​ ​ឆ្នាំ២០២១ កន្លងទៅ​កីឡាការិនី​វ័យ ៣៤ឆ្នាំ​ស៊ុយអែត Anna Nordqvist គឺជា​ជើងឯក​ដោយ​ទទួលបាន​ប្រាក់រង្វាន់ ៨៧ម៉ឺន​ដុល្លារ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm