ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ជាថ្មី​លើ​បញ្ហា​នុយក្លេអ៊ែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន

2022/08/08 09:33:22 pm        573

​ជប៉ុន៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ព្រមាន​ជាថ្មី​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​លើក​ទី77 នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​

​លោក Guterres បាន​ថ្លែង​ទៅកាន់​ក្លឹប​អ្នកសារព័ត៌មាន​ជាតិ​ជប៉ុន​នៅ​ទីក្រុង​តូ​ក្យូ​ថា នេះ​គឺជា​ពេល​ដែល​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​អាវុធ​នុយ​ក្លេ​អែរ​ត្រលប់​មកវិញ ជា​រឿង​ដែល​យើង​បាន​បំភ្លេច​ចោល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​បន្ត​អង្វរ ​ដល់​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​ប្តេជ្ញាចិត្ត​ថា​ នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុនគេ និង​មិន​ត្រូវ​ប្រើប្រាស់​ ឬ​គំរាមកំហែង​ដល់​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​ តាមរយៈ​ការប្រើប្រាស់​នុយក្លេអ៊ែរ​ដោយ​តម្លាភាព​ពេញ​លេញ​ទាក់ទង​នឹង​ឃ្លាំង​អាវុធ​របស់​ខ្លួន​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា នៅ​ពេល​ដែល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើន​ឡើង និង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ត្រលប់​មកវិញ​ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់​។

​ប្រធាន​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍ បាន​ចូលរួម​ពិធី​នៅ​ឧទ្យាន​សន្តិភាព Hiroshima ដើម្បី​ប្រារព្ធ​ខួប​។ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​លើកដំបូង​ របស់​ពិភពលោក​ទៅលើ​ទីក្រុង Hiroshima នៅ​ថ្ងៃ​ទី6 ខែ​សីហា ឆ្នាំ1945 ដោយ​បាន​បំផ្លាញ​ទីក្រុង និង​បណ្តាល​ឲ្យ​មនុស្ស 140,000នាក់​ស្លាប់​។ ប្រទេស​នេះ​បាន​ទម្លាក់​គ្រាប់​បែក​លើក​ទី​ពីរ​រយៈពេល​បី​ថ្ងៃ​ក្រោយមក​លើ​ទីក្រុង Nagasaki បណ្តាល​ឲ្យ​មនុស្ស 70,000នាក់​បន្ថែម​ទៀត​ស្លាប់​។ ​ការ​ព្រួយបារម្ភ​នៃ​ការ​ទម្លាក់​គ្រាប់​បែកបរមាណូ​លើក​ទី​បី​ បាន​កើន​ឡើង​ក្នុង​ពេល​មានការ​គំរាមកំហែង​របស់​រុស្ស៊ី​ក្នុង​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ ចាប់​តាំងពី​សង្គ្រាម​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm