យោធា​ចិន​និយាយ​ថា សម​យុទ្ធ​នៅ​បន្ត​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ​

2022/08/08 10:20:21 pm        608

​ចិន៖ យោធា​របស់​ប្រទេស​ចិន​បាន​ប្រកាស ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​លើ​សមុទ្រ និង​ដែន​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់ មួយថ្ងៃ​បន្ទាប់ពី​ការ​បញ្ចប់​តាម​ការ​គ្រោង​ទុក​នៃ​សម​យុទ្ធ​ទ្រង់​ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន ដើម្បី​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​កាលពី​សប្តាហ៍​មុន​មកកាន់​ទីក្រុង​តៃប៉ិ​ របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi។ ​

​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ទីបញ្ជាការ​នឹង​ធ្វើ​សមយុទ្ធ​រួមដែល​ផ្តោត​លើ​ប្រតិបត្តិ​ការ​ប្រឆាំង​នាវាមុជទឹក និង​ការវាយប្រហារ​តាម​សមុទ្រ ដោយ​អះអាង​ការ​ព្រួយបារម្ភ​របស់​អ្នកវិភាគ​សន្តិសុខ និង​អ្នកការទូត​មួយ​ចំនួន​ថា ​ទីក្រុង​ប៉េកាំង​នឹង​បន្ត​រក្សា​សម្ពាធ​លើ​ការ​ការពារ​កោះ​តៃវ៉ាន់​។​ ​ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi មកកាន់​កោះ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុនបាន​ធ្វើឱ្យ​ប្រទេស​ចិន​មាន​កំហឹង ដែល​បាន​ចាត់​ទុក​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ថា​ជា​ខេត្ត​មួយ​របស់ខ្លួន ហើយ​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​នៅ​លើ​ទីក្រុង​តៃប៉ិ​ជា​លើកដំបូង ព្រមទាំង​ការលុបចោល​កិច្ច​សន្ទនា​មួយ​ចំនួន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ រយៈពេល និង​ទីតាំង​ជាក់លាក់​នៃ​សម​យុទ្ធ​ចុងក្រោយ​នេះមិនទាន់​ដឹង​នៅឡើយ​នោះទេ​។​

​ភ្លាមៗ​មុន​ពេល​ការ​ធ្វើ​សម​យុទ្ធ​ចុងក្រោយ​ដែល​ត្រូវ​បាន​ប្រកាស ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​កោះ Saint Vincent និង Grenadines លោក Ralph Gonsalves ដោយ​បាន​ប្រាប់​លោក​ថា លោកស្រី​មានការ​រំភើប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ ទោះបី​ជា​មាន​គំនាប​យោធា​របស់​ប្រទេស​ចិន​ក៏ដោយ​។ នាយករដ្ឋមន្ត្រី​លោក ​Gonsalves បាន​និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា សម​យុទ្ធ​យោធា​របស់​ចិន​ និង​មិន​អាច​ទប់ស្កាត់​លោក​មិន​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​បាន​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm