ក្រសួង​អប់រំ​គាំទ្រ​ការ​បង្កើតពាន​ King Snooker Cup ​ដើម្បី​ពង្រឹង​ធនធាន​ត្រៀម​ស៊ី​ហ្គេម​

2022/08/09 05:11:46 pm        103

​ស្នូកឃ័រ៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបានបង្ហាញ​ការគាំទ្រ​ពេញទំហឹងចំពោះ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាដែល​បានរៀបចំ​ពានរង្វាន់​ King Snooker Cup 2022 ​ដោយ​ឯកឧត្តម​បានចាត់ទុក​ជា​ឱកាស​ពង្រឹង​ធនធាន ទាំង​កីឡាករ និង​មន្ដ្រី​បច្ចេកទេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​ការបង្ហាញ​សុទិដ្ឋិនិយម​នេះបន្ទាប់ពី​ពានរង្វាន់​ King Snooker Cup 2022 ​ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែសីហា ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធជាមួយ​ក្លិប​ King Snooker Sport ​នៅ​ទីតាំង​ក្លិប​ផ្ទាល់ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក ហេង សុវណ្ណ អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា តំណាង​ប្រធាន​សហព័ន្ធ​ឯកឧត្តម ជុំ កុសល ផងដែរ។​ ​ក្នុងនាម​អាជ្ញាធរ​កីឡា និង​ជា​អគ្គលេខាធិការ​រង​ទទួលបន្ទុក​ផ្នែក​បច្ចេកទេសនៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​បានផ្ដល់​ការគាំទ្រ​ដល់​សហព័ន្ធក្នុង​ការរៀបចំ​ការប្រកួត​ឲ្យ​បាន​ច្រើន ក្នុងន័យ​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​បាន​ចូលរួម​ប្រកួត និង​ដុះ​ខាត​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង ពិសេស​សម្រិតសម្រាំង​បាន​នូវ​ធនធាន​កីឡាករ​ឆ្នើមៗ សម្រាប់​គោលដៅ​ឆ្ពោះទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ម្យ៉ាង​ក៏​ជា​ឱកាស​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ ដើម្បី​មានលទ្ធភាព​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​សហព័ន្ធ​សាមី មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី ដើម្បី​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​នោះទេ តែ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ សហព័ន្ធ​ក៏ត្រូវ​មាន​មន្ដ្រី​បច្ចេកទេស ដូចជា​អាជ្ញាកណ្ដាល​-​ចៅក្រម​ជាដើមដើម្បី​ចូលរួម​រៀបចំ​ការប្រកួត​ផងដែរ។​

​លោក ហេង សុវណ្ណ បាន​បញ្ជាក់ថា ដើម្បី​ត្រៀម​ឆ្ពោះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​ត្រូវការ​ទាមទារ​នូវ​គុណភាព​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ចម្បង ក្នុង​គោលបំណងដើម្បី​ធានា​ការប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​។ តាមរយៈ​នេះ សហព័ន្ធ​នឹង​បន្ត​ការខិតខំ​រៀបចំ​ការប្រកួត​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​លើ​ផ្នែក​បច្ចេកទេស អាច​ឈានទៅ​ប្រកួតប្រជែង​មេដាយក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់ ៦៤​ឆ្នាំនេះ។​ ​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ពានរង្វាន់​ King Snooker Cup 2022 ​នេះគ្រោង​ដំណើរ​ការប្រកួត ៣​សប្ដាហ៍ ដោយមាន​កីឡាករ​ឆ្នើមៗ ១៦​រូប​ចូលរួម និង​បែង​ចែកជា ៤​ពូ​លដើម្បី​ធ្វើការ​ប្រកួត​ជម្រុះរហូត​ចម្រាញ់​បាន​កីឡាករ​ជ័យលាភី។ ក្រៅពី​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ក៏មាន​ផែនការ​រៀបចំ​ការប្រកួត​ជា​បន្ដបន្ទាប់ ពិសេស​ការត្រៀម​រៀបចំ​ការប្រកួត​ចំនួន ៦​វិញ្ញាសាក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm