ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ​នឹង​បន្ដ​ប្រកួត​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយ​ជើង​ទី​២ ស្អែក​នេះ​

2022/08/09 05:19:20 pm        299

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹង​បន្ដ​ការប្រកួត​វគ្គ​ជម្រុះ ១៦​ក្រុម​ចុងក្រោយជើង​ទី​២ នា​ថ្ងៃទី​១០ ខែសីហា​ស្អែក​នេះដោយមាន ៤​គូ ខណៈ ៤​គូ​ផ្សេងទៀតនឹងត្រូវ​ប្រកួត​នា​ថ្ងៃទី​១៧ ខែសីហា​ខាងមុខ។​

​សម្រាប់​បេក្ខភាព ៤​គូដែល​ត្រូវបាន​ប្រកួត​កាត់សេចក្ដី​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ស្អែក​នេះរួមមាន ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញ​ម្ដង នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាចនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង បន្ទាប់ពី​រកបាន​ជ័យជម្នះ ១-០ កាលពី​ជើង​ទី​១ នៅ​ទឹកដី​ខេត្ដ​សៀមរាប។​ ​រីឯ ៣​គូ​ទៀតត្រូវ​ប្រកួត​នា​ម៉ោង ៣៖៣០​នាទី​រសៀល​ដំណាលៗ​គ្នា រួមមាន​ក្រុម​ការពារ​តំណែង​ជើងឯកវិសាខា ប៉ះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីនៅ​កីឡដ្ឋាន​ព្រី​នស៍​, ក្រុម​ណាហ្គា​វើ​ល​ដ៏បន្ដ​ជួប​ក្រុម​អាស៊ី​អឺរ៉ុបនៅ​កីឡដ្ឋាន​ AEU Sport Park ​និង​ក្រុម​បឹងកេតបើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េទទួល​ក្រុម​ ISI ​ដង្កោ​សែន​ជ័យ។​

​ចំពោះ​លទ្ធផល​កាលពី​ជើង​ទី​១ ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជាសុទ្ធតែ​ទទួលបាន​ជ័យជម្នះ គឺ​ក្រុម​វិសាខាយកឈ្នះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីដោយ​លទ្ធផល ៦-០, ក្រុម​ណាហ្គា​វើ​ល​ដ៏យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​តដោយ​លទ្ធផល ៤-០ និង​ក្រុម​នាគ​ខៀវ​បឹងកេតបាន​យកឈ្នះ​ក្រុម​ ISI ​ដង្កោ​សែន​ជ័យដោយ​លទ្ធផល ២-០។​ ​ក្រោយ​បញ្ចប់​ការប្រកួត​នេះ ក្រុម​ទទួលបាន​ជ័យជម្នះក្នុងការ​ប្រកួត​សរុប​ទាំង ២​ជើងនឹងត្រូវ​ឡើងទៅ​ឈរ​ចាំ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ដែល​នឹងធ្វើ​ការប្រកួត​ចំនួន ២​ជើង​ដូចគ្នានា​ថ្ងៃទី​២៤ និង​ថ្ងៃទី​៣១ ខែសីហា​ខាងមុខ ដើម្បី​ចម្រាញ់​ក្រុម​ខ្លាំង​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក៏ដូចជា​បន្ដ​ការប្រកួត​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ព្រឹត្តិការណ៍​នេះគ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm