រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ការវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​

2022/08/09 05:26:47 pm        396

​អ៊ុយ​ក្រែ​ន៖ រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​ចន្ទ​ថា ភាគី​នីមួយៗ​កំពុង​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង​។

រុស្ស៊ី​អះអាង​ថា ការ​បាញ់​ផ្លោង​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង​បុក​ឡើង​ខ្លាំង និង​ឆេះ និង​បាន​បង្ខំ​ឲ្យ​បុគ្គលិក​ទម្លាក់​ទិន្នផល​ផលិត​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចំនួន​២ ខណៈ​អ៊ុយ​ក្រែ​ន​បាន​ស្ដី​បន្ទោស​ទាហាន​រុស្ស៊ី​ថា​ បាន​ស្តុក​អាវុធ​នៅ​ទីនោះ​។ ​ក្រុម​អ្នក​ជំនាញ​នុយក្លេអ៊ែរ​បាន​ព្រមាន​ថា ការ​បាញ់​ផ្លោង​កាន់​តែ​ច្រើន​ទៅលើ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ត្រូវ​បាន​រុស្ស៊ី​វាយ​ដណ្ដើម​គ្រប់គ្រង​កាលពី​សង្គ្រាម​ដំណាក់កាល​ដំបូង កំពុង​ជួប​គ្រោះថ្នាក់​។ ​វិមាន​ក្រឹម​ឡាំង​បាន​បន្ទរ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​អះអាង​ថា ក្រុង Kyiv កំពុង​វាយប្រហារ​រោងចក្រ និង​ជំរុញ​ឲ្យ​មហាអំណាច​លោក​ខាង​លិច​បង្ខំ​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការ​បាញ់​ផ្លោង​ទៅលើ​តំបន់​រោងចក្រ​នុយក្លេអ៊ែរ​ពីសំណាក់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ រោងចក្រ​នេះ​ប្រឈម​នឹង​ផលវិបាក​ដ៏​មហន្តរាយសម្រាប់​ដែនដី​ដ៏​ធំ​ជាច្រើន ​ក៏ដូចជា​អឺរ៉ុប​ទាំងមូល​។ ​ចំណែក​អ្នកនាំពាក្យ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​លោក Andriy Yusov បាន​ទាត់ចោល​ដោយ​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​រោងចក្រ​នោះ​ ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ​ដែល​បាន​រំពឹង​ទុក​នៅ​ក្នុង​តំបន់​នេះ​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា រុស្ស៊ី​កំពុង​វាយ​ប្រហារ​ចេញពី​រោងចក្រ​នោះ​ និង​ប្រើប្រាស់​កម្មករ​ជនជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​ធ្វើជា​ខែល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        57
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm