លោក Trump និយាយថា គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ក្រុម FBI ឆ្មក់​ចូល​ឆែកឆេរ​

2022/08/09 05:55:24 pm        750

​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​គេហដ្ឋាន Mar-A- Lago របស់​លោក​នៅ​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ទីភ្នាក់ងារ FBI ឆ្មក់​ចូល​ឆែកឆេរ ជា​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​ទង្វើ​នៃ​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋអាជ្ញា​។

​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក​ថា ទាំងនេះ​គឺជា​ពេលវេលា​ដ៏​ងងឹត​សម្រាប់​ប្រទេសជាតិ​របស់​យើង ព្រោះថា​ គេហដ្ឋាន​ដ៏​ស្រស់​ស្អាត​របស់ខ្ញុំ​នៅ Mar-A-Lago ក្នុង​តំបន់​ឆ្នេរសមុទ្រ Palm Beach រដ្ឋ Florida ពេលនេះ​កំពុង​រង​ការឡោមព័ទ្ធ​ឆ្មក់​ចូល​ឆែកឆេរ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​មនុស្ស​ដ៏​ច្រើន​របស់​ទីភ្នាក់ងារ FBI​។ ​លោក Trump និយាយ​ថា នេះ​ជា​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋអាជ្ញាដែល​ជា​អាវុធ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ជា​ការ​វាយប្រហារ​ដោយ​ក្រុម​ប្រជាធិបតេយ្យ​ឆ្វេង​និយម​ជ្រុល ដែល​មិន​ចង់​ឲ្យ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឆ្នាំ​២០២៤​។

​ទីភ្នាក់ងារ FBI បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយទេលើ​បញ្ហា​ថា​ តើ​ការ​ឆែកឆេរ​កំពុង​កើតឡើង​ ឬអាច​មាន​រឿង​អ្វី​កើតឡើង ឬក៏​លោក Trump មិនបាន​ផ្តល់​ការ​ចង្អុល​បង្ហាញ​អំពី​មូលហេតុ​ ដែល​ភ្នាក់ងារ​សហព័ន្ធ​នៅផ្ទះ​របស់​លោក​។​ ​អង្គភាព National Archives បាន​និយាយ​កាលពី​ខែ​កុម្ភៈ​ថា ខ្លួន​បាន​រក​ឃើញ​ឯកសារ​ចំនួន​ ១៥កេសមកពី​លំនៅឋាន​រដ្ឋ Florida ​របស់​លោក Trump ដែល​សារព័ត៌មាន Washington Post បាន​ផ្សព្វផ្សាយ​រួមមាន​អត្ថបទ​មានការ​ផ្ទៀងផ្ទាត់​រួចរាល់ ដែល​លោក​បាន​យក​ទៅ​ជាមួយ​លោកនៅ​ពេល​លោក​ចាក​ចេញពី​ទីក្រុង Washington ក្រោយ​ការ​បរាជ័យ​ការបោះឆ្នោត​អាណត្តិ​ទី​២ ​របស់​លោក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm