ប្រធាន​ក្លិប Barcelona ថា Frenkie de Jong ចង់​នៅ​បន្ត​ជាមួយ​ក្លិប

2022/08/09 06:39:07 pm        72

​បាល់ទាត់៖ ​ខ្សែបម្រើ​ហូឡង់ Frenkie de Jong ចង់​បន្ត​ស្នាក់នៅ Barcelona បន្តទៀត​ បើទោះជា​មាន​ការ​ទាក់​ទង់​ស្អិតរ​មួ​ត​ពី Manchester United មួយរយៈ​ចុងក្រោយ​នេះ​ក៏ដោយ នេះ​បើតាម​ការ​លើក​ឡើង​រប​ស់​ប្រធាន​ក្លិប Barcelona លោក Joan Laporta​។

​​ក្រុម​បិសាច​ក្រហម Manchester United បាន​ព្រមព្រៀង​តម្លៃ​ផ្ទេរ ៦៣.៥លាន​ផោន​នាំយក​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​កាលពី​ខែ​មុន តែ​ការផ្ទេរ​នៅ​ទ្រឹង​មិន​ទៅមុខ​មកដល់ពេលនេះ​។ ​De Jong បាន​ចូល​លេង​នៅ​វគ្គ​ទី២ ក្នុងការ​ប្រកួត​ដែល Barcelona យកឈ្នះ​ក្លិប​ម៉ិ​ក​ស៊ិ​ក Pumas UNAM កាលពី​ថ្ងៃអាទិត្យ ៦-០​។ ​បើតាម​របាយ​ការ​ព័ត៌មាន​មួយចំនួន​ឱ្យដឹងថា Barcelona ចង់ឱ្យ Frenkie de Jong កាត់​ប្រាក់​ឈ្នួល​ពាក់កណ្តាល ស្របពេល​ក្លិប​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅឡើយ​។ ​​បញ្ហា​ចម្រូងចម្រាស​នៅពេលនេះ​គឺ De Jong មិន​សប្បាយចិត្ត​ជុំវិញ​រឿង​ប្រាក់​ឈ្នួល ជាពិសេស​គឺ​ប្រាក់​ឈ្នួល​ដែល Barcelona ជំពាក់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។

​​ថ្វី​បើជា​ក្លិប​ដែល​កំពុងមាន​បំណុល​រុំកោះ​ក៏ដោយ Barcelona បាន​ចំណាយលុយ​ជាង ១២០លាន​ផោន​ហើយ​នៅ​រដូវក្តៅ​នេះ​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ដែល​រួមមាន Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla បូករួម​ទាំង​កីឡាករ​ដែល​មកដល់​ដោយ​គ្មាន​តម្លៃ​ផ្ទេរ Andreas Christensen ពី Chelsea និង Franck Kessie ពី AC Milan​។ ព័ត៌មាន​ចុងក្រោយ​នេះដែរ​គឺខ្សែការពារ​អេ​ស្ប៉ា​ញ Marcos Alonso ក៏​ខិតជិត​ផ្ទេរ​ពី Chelsea មកកាន់ Barcelona ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm