ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធ ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា

2022/08/09 06:43:55 pm        827

 កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រុម​ហ៊ុន ប៊ុន លាងលី គ្លូប៊ល បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្តីពី​ការ​គ្រប់គ្រង​សំណល់​វេជ្ជ​សាស្ត្រប្រកប​ដោយ​សុវត្ថិភាព​បរិស្ថាន​ដល់​ម្ចាស់​ទីតាំង​សេវា​ថែទាំ​ឯកជន​ទូទាំង​ខេត្ត​កំពង់ឆ្នាំង នៅមន្ទីរសុខាភិបាលខេត្ត។

សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ លើ​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​សំណល់​វេជ្ជ​សាស្ត្រ​នៅកម្ពុជា ជា​ពិសេស​តួនាទី​ម្ចាស់​ទីតាំង​សេវា​សុខាភិបាល​ឯកជន​នៅមូលដ្ឋាន​លើ​ការ​គ្រប់​គ្រង​សំណល់​វេជ្ជសាស្ត្រ​របស់ខ្លួន​ ដែល​តម្រូវ​ឱ្យ​មាន​ការ​ញែក ការវេចខ្ចប់ ទុកដាក់សំណល់វេជ្ជសាស្ត្រឱ្យត្រឹមត្រូវ និងដាច់​ដោយ​ឡែកពី​សំរាម​សំណល់​ទូទៅ និង​ត្រូវ​ប្រើប្រាស់​សេវា​ប្រមូល​សំណល់​វេជ្ជសាស្ត្រដែល មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​បរិស្ថាន។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ កិច្ចគាំពារបរិស្ថាន ត្រូវ​បាន​ចាត់​ទុក​ជា​បញ្ហា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​សូចនាករ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​ទិសដៅ និងវិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដោយ​បាន​ប្រគល់​មុខងារ​គ្រប់​គ្រង​សំរាម​ សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលក្រុង ស្រុកទទួលខុសត្រូវ ។ សំណល់​វេជ្ជ​សាស្ត្រ​ជា​សំណល់​ត្រូវ​បាន​បង្កើត​ឡើង​ពី​គ្រប់​គ្រឹះស្ថាន​សេវា​ថែទាំ​សុខភាព​នៅ​តាម​មូលដ្ឋាន​ និង​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​យ៉ាងខ្លាំង​លើ​អាយុ​ជីវិត​មនុស្ស សត្វ និងរុក្ខជាតិ តាម​រយៈការ​បង្ក​ការ​ពុល​ ការ​ចម្លង​រោគ ការរាតត្បាតនៃជំងឺជាដើម ប្រសិនបើគ្មានការគ្រប់គ្រង និង​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និងដាច់ដោយឡែកពីសំណល់ធម្មតា។ ជាក់ស្តែង វិសាល​ភាព​ការ​គ្រប់​គ្រង​សំណល់​ប្រភេទ​នេះ ​បាន​អនុវត្ត​ត្រឹមតែ​ក្នុង​រាជ​ធានី​ភ្នំពេញ និងទីប្រជុំជនខេត្ត ស្រុក មួយ ចំនួន​ប៉ុណ្ណោះ ដោយ​បាន​ប្រើប្រាស់​នូវ​ប្រភេទ​ឡដុត​សំណល់​ដែល​មិន​មាន​ស្តង់ដារ​ទាំង​កម្រិត​កំដៅ ​​និងប្រព័ន្ធ​គ្រប់គ្រង​ការ​បំពុល​ខ្យល់ ​និងកា​រ​សាយ​ភាយ​សារ​ធាតុ​គ្រោះថ្នាក់​នានា​។ ទន្ទឹម​នឹង​នេះ សំណល់​វេជ្ជសាស្ត្រ​មួយ​ចំនួន​ត្រូវ​បាន​ប្រមូល​ដាក់​លាយ​ឡំ​ជាមួយ​នឹង​សំណល់​លំនៅ​ដ្ឋាន សំរាម និងសំណល់ទីប្រជុំ ជនដែលបានបង្ក​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដល់​សុខ​ភាព​សាធារណៈ​ និង​បរិស្ថាន។

សិក្ខាសាលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ លើការអនុវត្ត​ការងារ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ និង​ផ្សព្វ​ផ្សាយ​ពី​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន ជាពិសេស តួនាទី​របស់​ម្ចាស់​ទីតាំង​សេវា​សុខាភិបាល​ឯកជន​នៅ​មូលដ្ឋាន លើការគ្រប់គ្រង សំណល់វេជ្ជសាស្ត្ររបស់ខ្លួន ដែលតម្រូវឱ្យមានការញែក ការវេច​ខ្ចប់​ទុក​ដាក់​សំណល់​វេជ្ជ​សាស្ត្រ​ឱ្យ​ត្រឹម​ត្រូវ និងដាច់ដោយឡែកពីសំរាម សំណល់ទូទៅ និង​ត្រូវ​ប្រើ​ប្រាស់​សេវា​ប្រមូល​សំណល់​វេជ្ជសាស្ត្រ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួងបរិស្ថាន។ សិក្ខាកាម​ទាំងអស់ ត្រូវចូលរួមយកចិត្តទុកដាក់ស្ដាប់បទឧទ្ទេសនាម និង​ចូល​រួម​ពិភាក្សា​ផ្លាស់​ប្តូរ​មតិ​យោបល់​ ដើម្បី​ទទួល​បាន​ចំណេះដឹ​ង ​និង​បទ​ពិសោធន៍​ជា​អតិបរមា​ ក្នុង​ទិស​ដៅ​បង្កើន​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ឱ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm