UN និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង​មួយ​ភាគ​បួន​នឹងត្រូវ​ការ​ជំនួយ

2022/08/09 07:07:58 pm        544

​UN៖ អង្គការសហប្រជាជាតិ​បានចេញ​ការអំពាវនាវ​មនុស្សធម៌​ ដែល​បាន​សម្របសម្រួល​សម្រាប់​មូលនិធិ​បន្ថែម​ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។

លោក Stéphane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​ថា តម្រូវការ​ហិរញ្ញវត្ថុ​បាន​កើនឡើង​ពី 2.25ពាន់​ដុល្លារ​ដល់ 4.3ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង​មួយ​ភាគ​បួន​នឹង​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ចុងឆ្នាំ​នេះ​។ លោក​និយាយថា ​ក្នុងអំឡុងពេល​សង្គ្រាម​ 5​ខែ​ដំបូងយ៉ាងហោចណាស់​ប្រជាជន​អ៊ុយ​ក្រែ​ន 2.3លាន​នាក់​បានទទួល​ជំនួយ​ជា​សាច់ប្រាក់​។​ លោក Dujarric បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បុគ្គលិក​ផ្នែក​មនុស្សធម៌​របស់​យើង​បាន​ព្រមាន​ថា នៅ​ក្នុង​រដូវរងា​ខាងមុខ​ស្ថានភាព​អាច​កាន់តែ​លំបាក​ជាង​នេះ ខណៈ​មនុស្ស​កាន់តែច្រើន​នឹងត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន ​នៅ​តំបន់​ដែលមាន​លទ្ធភាព​ប្រើប្រាស់​ឧស្ម័ន ប្រេងឥន្ធនៈ ឬ​អគ្គិសនី​មាន​កម្រិត​កំណត់​។

​កាលពី​ថ្ងៃ​ចន្ទទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានចេញ​ផ្សាយ​វីដេអូ​ នូវ​អ្វីដែល​ពួកគេ​និយាយថា​ ជាការ​បាញ់​ផ្លោង​របស់​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Donetsk​។ យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍​បាន​ឲ្យ​ដឹងថា កង​ទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ធុន​ធ្ងន់ និង​បាន​វាយប្រហារ​ទីក្រុង​នេះ​ចំនួន​ 8​គ្រាប់​ក្នុង​រយៈពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​។ អាជ្ញាធរ​ផ្តាច់ខ្លួន​បាន​អះអាងថា​ មនុស្ស​ 2​នាក់​បាន​ស្លាប់ ​និង​ 5​នាក់​រង​របួស​។ ដោយសារតែ​ការបំផ្លាញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា មនុស្ស​ជាង 3​ម៉ឺន​នាក់​ត្រូវ​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​តំបន់​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm