អង្គការសង្គមស៊ីវិលគាំទ្រ និងចង់ឱ្យពន្លឿនសេចក្ដីព្រាងច្បាប់ ព្រៃឈើជលផល និងតំបន់ការពារធម្មជាតិ

2022/08/09 07:25:54 pm        670

ភ្នំពេញ៖ ដើមសប្ដាហ៍នេះ អន្តរក្រសួង បានរៀបចំកិច្ចប្រជុំពីសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជុំវិញកិច្ចការនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ហៅកាត់ថា NGO FORUM បង្ហាញការគាំទ្រ និងចង់ឱ្យមានការពន្លឿន ក៏ដូចជាការបង្ហាញផ្សព្វផ្សាយសេចក្ដីព្រាងទាំងមូលឱ្យបានទូលំទូលាយ។

បញ្ហាព្រៃឈើ ជាប្រធានបទមានការចាប់អារម្មណ៍ច្រើន ជាពិសេសខណៈពេលមានការឈូសឆាយ​ព្រៃឈើ ក្នុងតំបន់ភ្នំតាម៉ៅ ដោយក្រុមហ៊ុនអភិវឌ្ឍន៍។ យ៉ាងណាម៉ិញសកម្មភាពនេះ ត្រូវបានបញ្ឈប់ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតម្រូវឱ្យក្រុមហ៊ុនឈូសឆាយត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលឈូសឆាយរួច។

ភ្ជាប់ជាមួយរឿងព្រៃឈើនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការ​ចូលរួមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​កាលពីថ្ងៃទី០៨ ខែសីហាម្សិលម៉ិញ បានរៀបចំកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

កិច្ចប្រជុំនេះ ក៏មានការចាប់អារម្មណ៍ ពីខាងអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការងារ​បរិស្ថាន។ ជាក់ស្ដែងសម្រាប់ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា ហៅកាត់ថា NGO FORUM ក៏គាំទ្រចំពោះកិច្ចការនេះដែរ។

លោក ភាព សុភា ប្រធានកម្មវិធីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ របស់ NGO FORUM លើកឡើងបន្ថែមថា ភ្ជាប់ជាមួយការគាំទ្រ​ និងគោលបំណងឱ្យពន្លឿនលើកិច្ចការនេះ គឺលោក​ចង់ឱ្យមានការចែក​រំលែក​ឱ្យ​ទូលំទូលាយ​នូវ​សេចក្ដីព្រាងច្បាប់ទាំងមូល ដើម្បីក្រុមអង្គការសង្គម​ស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់អាចពិនិត្យមើល​ និងផ្ដល់ជាធាតុចូលបន្ថែមនូវចំណុចខ្វះខាត សម្រាប់ផលប្រយោជន៍រួម។

ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ទាំង ៣នេះ សម្ដេចក្រឡាហោម ស ខេង ក្នុងកិច្ចប្រជុំកាលពី​ម្សិលម៉ិញ បញ្ជាក់ថា ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ​ ច្បាប់ស្ដីពីជលផល និង​ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាពេលនេះ ​គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣នេះ ក៏មានគោលដៅ​ធ្វើឱ្យ​ស្របតាម​បន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួល​ខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការ​អភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm