រដ្ឋមន្រី្តវប្បធម៌កម្ពុជា ជួបជាមួយសមាគម មកពីបារាំង ចំនួន០៣

2022/08/09 07:41:35 pm        570

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគម​សិល្បៈវប្បធម៌ខ្មែរ សមាគមឱសថការី និងសមាគមគ្រូពេទ្យ មកពីប្រទេសបារាំង ចំនួន៥៨នាក់។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់​សមាគម​ទាំង៣ មកពីប្រទេសបារាំង ​ដោយផ្ទាល់ដែលដឹកនាំដោយលោក​ Lor Vila ​ប្រធានសមាគមSCK, លោកស្រី Vong Melanie ប្រធានសមាគម ​Nexty Pharm និងលោក​ Nicollet Martine ប្រធាន​សមាគមACK ដែលបានធ្វើដំណើរពីប្រទេសបារាំង ​មានបេសកកម្មសំខាន់ៗជាច្រើន ក្នុងការជួយ​លើក​កម្ពស់សិល្បៈវប្បធម៌ ​ដោយធ្វើការសម្តែងសិល្បៈរួមគ្នាជាមួយ ​នឹងសិល្បករក្នុងស្រុក ព្រមទាំង​ចុះទៅពិនិត្យ ពិគ្រោះព្យាបាលជំងឺចែកអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ​ជូនប្រជាពលរដ្ឋខ្មែរ នៅខេត្តស្វាយរៀង ​និងខេត្តកណ្តាល។

ជាមួយគ្នានោះដែរ លោកស្រី Vong Melanie ប្រធានសមាគម Nexty Pharm បានថ្លែងអំណរគុណ​ដល់​លោក​ជំទាវ រដ្ឋមន្រី្តដែលបានទទួលស្វាគមន៍ចំពោះសមាគមទាំង៣ ​មកពីប្រទេសបារាំង ហើយ​ក៏ជាលើកទី១ ​ដែលសមាគមសិល្បៈវប្បធម៌ នៅប្រទេសបារាំង ​បានមកចូលរួមសម្តែង​សិល្បៈនៅ​កម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងសកម្មភាពនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ​សមាគម​សិល្បៈវប្បធម៌​ខ្មែរ ​សមាគម​ឱសថការី​ និង​សមាគមគ្រូពេទ្យ ​មកពីប្រទេសបារាំង ដោយមាន​កម្មវិធីដូចខាង​ក្រោម៖ ទស្សនកិច្ចនៅ​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ទស្សនកិច្ច​នៅសារមនី្ទរជាតិកម្ពុជា,ទស្សនកិច្ចខេត្តកែប, ពិធីសំពះគ្រូនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្អាង ​ខេត្តកណ្តាល​ និងស្រុកស្វាយទាប ខេត្តស្វាយរៀង, ទស្សនាការសម្តែងសិល្បៈនៅសាលសន្និសីទចតុម្មុខ, ទស្សនកិច្ចនៅខេត្តសៀមរាប និងសកម្មភាពផ្សេងទៀតជាច្រើនផងដែរ៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm