ផលិតកាបូប និងផលិតផលធ្វើដំណើរកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកកើនឡើង ៦០ភាគរយ

2022/08/09 08:10:11 pm        863

ភ្នំពេញ៖​ ការនាំចេញផលិតផលកាបូប និងផលិតធ្វើដំណើរ របស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់សរុប ៨០២លានដុល្លារ ក្នុងឆមាសទី១ កើនឡើង ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

តួលេខនេះ​ ត្រូវបានបង្ហាញដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមាគម​ផលិតផល​ធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្ងៃទី៦ ខែសីហានេះ ។

ផលិតកាបូប និងវ៉ាលីធ្វើដំណើរ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្រោមប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម (GSP) ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះនេះ បានអស់សុពលភាពកាលពីចុងឆ្នាំ២០២១ ដែលបច្ចុប្បន្ន អាមេរិកកំពុងពិភាក្សា​ លើការបន្តសុពលភាពប្រព័ន្ធ GSP នេះ។

ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គឺជាប្រព័ន្ធមួយដែលប្រទេសអ្នកមាន ផ្តល់ឲ្យសម្រាប់ប្រទេស​មាន​ការអភិវឌ្ឍន៍តិចតួច ​ក្នុងនោះយើងទទួលបានដោយសារប្រទេសយើងមានការអភិវឌ្ឍ​តិចតួច តែមិនមែន​ទីផ្សារធំៗទាំងនោះ​ បានផ្តល់គ្រប់មុខទំនិញនោះឡើយ។

ការនាំចេញ​សំលៀកបំពាក់​របស់​កម្ពុជា​ចូលទៅទីផ្សារអាមេរិក គឺមិនទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្មនោះទេ ដោយការនាំចូលផលិតផលនេះ ​បានបង់ពន្ធក្នុងរង្វង់ប្រមាណ ១២ ទៅ ១៩% ដោយក្នុងនោះកម្ពុជា​ទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម តែកាបូប ​ផលិតផលធ្វើដំណើរប៉ុណ្ណោះ បច្ចុប្បន្ន​ផលិតទាំងនោះ បានកំពុងចូលរួមចំណែកដល់ការបង្កើន​ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​អាមេរិក ដូច្នេះប្រព័ន្ធ GSP ក៏បានរួមចំណែកយ៉ាងច្រើនដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ។

លោកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា ​ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន​កំណើន​ខ្ពស់ជាងគេ ​នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត ​ដោយកម្ពុជារំពឹងថា អាមេរិក​គឺ​ជាទីផ្សារ​សក្តានុពល​សម្រាប់ការនាំចេញរបស់កម្ពុជា​ ក្នុងពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ស៊ុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm