រុស្ស៊ី៖ រាល់អតិថិជនទៅកាន់គ្លីនិកមួយនៅក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី កំពុងត្រូវបានស្វាគមន៍ និងជួយពិនិត្យជំងឺដោយរូបយន្តថ្មី។ ម៉ាស៊ីននេះដើរតួជាជំនួយការក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនៅក្នុងគ្លីនិក Hadassah ហើយអាចបំពេញមុខងារបានជាច្រើនទៀតដូចជា ការវាស់កម្ដៅ និងពិនិត្យសម្ពាធឈាមជាដើម។

មិនត្រឹមតែផ្ដល់ព័ត៌មានអំពីសេវាកម្មថ្មីៗ និងម៉ោងការងាររបស់គ្លីនិកប៉ុណ្ណោះទេ រូបយន្តនេះក៏អាចពិនិត្យកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមបានដែរ។ លោក Rodion Sigal អនុប្រធានក្រុមវេជ្ជបណ្ឌិត សម្រាប់ការងារវេជ្ជសាស្ត្រប្រចាំគ្លីនិក Hadassa Moscow បាននិយាយថា នេះគឺជាជំនួយការ ជាជំនួយការសម្រាប់គិលានុបដ្ឋាកវេជ្ជសាស្ត្រ ជាជំនួយការសម្រាប់ភ្នាក់ងាររដ្ឋការសម្រាប់វេជ្ជបណ្ឌិត។ នេះមិនមែនជាឧបករណ៍លេងទេ ត្បិតថាមើលមួយភ្លែតស្រដៀងនឹងរបស់លេងក៏ដោយ។ ក្នុងនាមជាជំនួយការសម្រាប់ភ្នាក់ងាររដ្ឋការ រូបយន្តនេះបានជួយអ្នកជំងឺកក់ការណាត់ជួបជាមួយក្រុមគ្រូពេទ្យ។
ហើយនៅពេលកំពុងជួយការងារគិលានុបដ្ឋាកវេជ្ជសាស្ត្រ រូបយន្តនេះនឹងប្រមូលទិន្នន័យមូលដ្ឋាន មុនពេលអនុញ្ញាតឲ្យអ្នកជំងឺជួបជាមួយវេជ្ជបណ្ឌិត។ ប្រធានគម្រោងនៅក្រុមហ៊ុន Promobot លោក Oleg Averkov បាននិយាយថា ពួកលោកបានចាប់ផ្ដើមដោយការសួរបុគ្គលិកវេជ្ជសាស្ត្រថា ពួកគេមានបញ្ហានាពេលបច្ចុប្បន្ន អ្វីខ្លះដែលជាកត្តាប្រឈម ដែលពួកលោកមាននៅក្នុងប្រទេសរុស្ស៊ី បើនិយាយពីសុខភាព៕
អត្ថបទ៖ សុខមាន