អាជ្ញាធររាជធានីភ្នំពេញនឹងចុះផាកពិន័យអាជីវកម្មអត់ច្បាប់ ក្រោយការផ្សព្វផ្សាយច្បាប់ទេសចរណ៍

2022/08/09 11:08:38 pm        607

ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ផ្តើមបើកការផ្សព្វផ្សាយ​ច្បាប់​ទេសចរណ៍ និងយន្តការផ្តល់អាជ្ញាបណ្ណ នៅតាមបណ្តាខ័ណ្ឌទាំង១២ ដោយការផ្សព្វផ្សាយ​ដំបូង​គឺបានចាប់ផ្តើមពីខ័ណ្ឌដង្កោ ​ហើយនៅក្រោយការផ្សព្វផ្សាយ​ ពោលចាប់ពីឆ្នាំ២០២៣ទៅ អាជ្ញាធរនឹងចុះស្រាវជ្រាវ ផាកពិន័យ ឬអាចបិទអាជីវកម្មវិញ ករណីអាជីវកម្មទេសចរណ៍​នោះបើក​ដំណើរការគ្មាន ឬមានអាជ្ញាបណ្ណហួសសុពលភាព ។

បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ថ្លែងប្រាប់BTVនៅថ្ងៃទី០៩ ខែ​សីហានេះថា ក្នុងឆ្នាំ២០២២នេះ គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាល​បន្តផ្តល់​ការលើកទឹកចិត្ត ធ្វើអាជ្ញាបណ្ណបន្តបើកអាជីវកម្មដោយមិនគិតថ្លៃសេវានិងមិនយកពន្ធណានោះទេ ប៉ុន្តែនៅក្រោយមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងយន្តការផ្តល់អាជ្ញាបណ្ណ​ជូនម្ចាស់​អាជីវកម្មទេសចរណ៍​នៅតាមបណ្តាខ័ណ្ឌចប់ទៅ មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យតាមមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ហើយករណីអាជីវកម្មទេសចរណ៍ គ្មាន ឬមានអាជ្ញាបណ្ណហួសសុពលភាព អាជ្ញាធរនឹងធ្វើការផាកពិន័យទឹកប្រាក់ប្រមាណ ២លានរៀល ទៅ២០លានរៀល ទៅតាមចំនួន​ថ្ងៃហួសសុពលភាពនោះ។

លោក បន្តថា ទោះយ៉ាងណា នៅក្នុងអំឡុងពេលនេះ មន្ត្រីជំនាញបានរកឃើញអាជីវកម្ម​ទេស​ចរណ៍​មានអាជ្ញាបណ្ណហួសសុពលភាពជាង ១០ទីតាំង ហើយត្រូវបាន​អាជ្ញាធរបាន​ពិន័យជាប្រាក់រួចហើយ ​និងបានស្នើអាជីវកម្មនោះគោរពតាមនីតិវិធីស្តង់ដារអប្បបរមា SOP ដើម្បី​ទប់ស្កាត់ការរាតត្បាតមេរោគកូវីដនៅក្នុងមូលដ្ឋានអាជីកម្មផងដែរ។

បើតាមតំណាងភោជនីយដ្ឋាន សម្រស់ជើងឯក នៅខណ្ឌដង្កោ បានថ្លែងថា ជាទូទៅ​អាជីវកម្មភោជនីយដ្ឋានរបស់អ្នកស្រីនៅពេលអាជ្ញាបណ្ណជិតហួសថ្ងៃសុពលភាព គឺយើង​បាន​ទៅដាក់ស្នើសុំអាជ្ញាបណ្ណបន្តអាជីវកម្មនៅការិយាល័យច្រកចេញចូលតែមួយនៅក្នុងសាលា​ខណ្ឌដង្កោ ​ដោយមិនមានការលំបាកណានោះទេ។

សូមបញ្ជាក់ថា បើតាមច្បាប់ទេសចរណ៍មាត្រា៣២៖ គ្មានបុគ្គលណាម្នាក់អាចប្រកប​អាជីវកម្ម​ទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ។​ ក្នុងករណីអាជីវកម្មច្រើនប្រភេទ ត្រូវបានប្រតិបត្តិ​ដោយបុគ្គល​តែម្នាក់ចេញពីទីតាំងតែមួយប្រភេទ ​ អាជីវកម្មនីមួយៗ ត្រូវតែមានអាជ្ញាបណ្ណផ្សេងៗគ្នា ប្រៀប​ដូចជាអាជីវកម្មផ្សេងគ្នា ​ដែលប្រតិបត្តិចេញពីទីតាំងផ្សេងគ្នាយ៉ាងដូច្នោះដែរ។ ក្នុងករណីបុគ្គលម្នាក់មានអាជីកវម្មទេសចរណ៍មួយប្រភេទហើយមានសាខាច្រើនកន្លែង សាខានីមួយៗនោះត្រូវតែមានអាជ្ញាបណ្ណទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm