ក្រុមហ៊ុនចម្រាញ់រ៉ែមាសថ្មីមួយទៀត កំពុងចាប់ផ្តើមអាជីវកម្មក្នុងជំហានដំបូង

2022/08/10 01:04:38 am        811

ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​ចម្រាញ់​មាស​មួយ​ទៀត ដោយ​បាន​កំពុង​ចាប់​ផ្តើម​អាជីវកម្មក្នុងជំហានដំបូង ទទួល​បាន​បរិមាណចំនួន ២០គីឡូក្រាម។ ក្រុមហ៊ុន ​គ្រោងផលិតប្រមាណ ៣៤០គីឡូក្រាម ក្នុងមួយឆ្នាំ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្តីពី​សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នេះថា ទាក់ទងអាជីវកម្មរ៉ែមាសនេះ កម្ពុជា​មាន​ក្រុម​ហ៊ុន​ចំនួន៧ បានទទួលអាជ្ញារប័ណ្ណអាជីវកម្មក្នុងការផលិតរ៉ែមាស ក្នុងនោះ មានក្រុមហ៊ុន រឺនីសង់ (Renaissance)មួយទេ ដែលបានផលិតជាផ្លូវការ បើគិតដល់ដើមខែកក្កដា ឆ្នាំ ២០២២ នេះ ផលិតមាសបាន ២៣២ដុំ ត្រូវប្រមាណ ៣ ៥៤៣ គីឡូក្រាម និងបានបង់ចំណូលសូយសារចូលរដ្ឋបានចំនួនជាង ៥, ១លានដុល្លារអាមេរិក។

ទាក់ទងអាជីវកម្មរ៉ែមាសនេះដែរ, ឯកឧត្តម បន្តឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន ដែលខម (Delcom) គឺជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូង។ បើគិតត្រឹមថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ នេះ ផលិតមាសបានចំនួន ២០គីឡូក្រាមរួចហើយ នៅក្នុងគម្រោងផែនការផលិតចំនួន ៣៤០ គីឡូក្រាមក្នុងមួយឆ្នាំ ក្នុងនោះបើគិតជាសូយសារចូលថវិការរដ្ឋជិត ៦០ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

សូមបញ្ជាក់៖ នៅក្នុងក្រុមហ៊ុនចំនួន៧ បានទទួលអាជ្ញារប័ណ្ណអាជីវកម្មក្នុងការផលិតរ៉ែមាស ដោយផ្តល់ជូន​អាជ្ញា​ប័ណ្ណ​ដោយ​ក្រសួងរ៉ែ និងថាមពល មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២ បានចាប់ផ្តើមធ្វើអាជីវកម្មហើយ ក្នុងនោះ ក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលទទួលបាន​អាជ្ញា​បណ្ណ​រុក​រក​រ៉ែ​មាសពីក្រសួងរ៉ែ និងថាមពល ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានចាប់ផ្ដើមបើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការជាផ្លូវការ លើប្រតិបត្តិការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២១, ចំណែក​ក្រុមហ៊ុន ដែលខម (Delcom) គឺជាក្រុមហ៊ុនផលិតរ៉ែមាសទី២ របស់កម្ពុជាហើយ ដោយបានចាប់​ផ្តើមដំណើរ​ការ​អាជីវកម្មថ្មីៗនេះ៕ អត្ថបទ៖ សុន រ៉ាឌី​



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm