អាស៊ាន​ឯកភាព​គ្នា​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ឲ្យ​នៅ​គង់វង្ស​

2022/08/10 05:27:02 pm        62

​អាស៊ាន៖ សិក្ខាសាលា​អន្ដរជាតិស្តីពី​ការអភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡាក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ានបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​រៀបចំ ២​ថ្ងៃនៅ​ថ្ងៃទី​០៨-០៩ ខែសីហា ឆ្នាំ​២០២២ ខណៈ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់បាន​ឯកភាពគ្នាក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រពៃណី​ក្នុង​តំបន់​ឲ្យ​កាន់តែ​រីកចម្រើន និង​គង់វង្ស​យូរអង្វែង។​

​ថ្លែង​ក្នុង​ពិធី​បិទ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាមានប្រសាសន៍ថា ក្នុងនាម​ជា​អ្នករៀបចំ​សិក្ខាសាលា ឯកឧត្តម​ថ្លែង​អំណរចំពោះ​វាគ្មិន និង​តំណាង​ប្រទេស​ចូលរួម​ទាំងអស់ សម្រាប់​គំនិត ធាតុ​ចូល ការពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​រ​បស់​សមាជិក ដែល​បានអនុញ្ញាត​ឲ្យ​ក្រសួង​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើង និង​បានបញ្ចប់​ដោយ​ជោគជ័យ ដើម្បី​រួមគ្នា​អភិរក្ស​កីឡា​ប្រពៃណី​ក្នុង​តំបន់។​ ​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​កីឡាបាន​បញ្ជាក់ថា ឆ្លងកាត់​សិក្ខាសាលា ២​ថ្ងៃ​កន្លងមក បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់បាន​ឯកភាព និង​ប្ដេជ្ញា​រួមគ្នា ធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រ​ណៃ​ទាំងអស់ ក្នុងន័យ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ផង និង​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​ក្នុង​តំបន់ទៅកាន់​ពិភពលោក​ផង។ លើសពីនេះក៏មាន​ការគាំទ្រ​ចំពោះ​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​សម្ដែង​នាឱកាស​ផងដែរ។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡានឹង​បន្ដ​រៀបចំ​សិក្ខាសាលា​មួយទៀត ស្ដីពី​ការអភិវឌ្ឍន៍​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ាន។ សិក្ខាសាលា​ទី​១ នេះមាន​រយៈពេល ២​ថ្ងៃ​ដូចគ្នានៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះនៅ​សណ្ឋាគារ​សុខា​ភ្នំពេញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm