ក្រសួងរ៉ែបង្កើតមូលនិធិ ប្រមូលថវិកាពីអាជីវកម្មរ៉ែ ទុកអភិវឌ្ឍមូលដ្ឋាន និងជំរុញអាជ្ញាធរដាក់សំណើ​យកទៅប្រើប្រាស់

2022/08/10 06:37:19 pm        412

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានបង្កើតមូលនិធិមួយ ដើម្បីប្រមូលថវិកា ពី​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​ផ្សេង​ៗ ទុកសម្រាប់អភិវឌ្ឍមូលដ្ឋាន និងបានជំរុញទៅអាជ្ញាធរឃុំសង្កាត់ ដែល​មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ សូមដាក់សំណើពីក្រសួង ដើម្បីយកថវិកាដែលប្រមូលបាននោះ ទៅប្រើប្រាស់​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លើកឡើកថា រាល់ក្រុមហ៊ុន ឬមានអ្នកស្នើធ្វើអាជីវកម្មរ៉ែ នៅទីតាំងណាមួយនោះ គឺមានកាតព្វកិច្ចបង់ថវិកា​ទៅ​លើ​តោន ទៅលើម៉ែត្រគីប នៃផលិតផលដែលបានទាញយកមកប្រើប្រាស់នោះ បង់ចូល​ក្នុងមូលនិធិរ៉ែ ។

ឯកឧត្តមបានបន្តថា មូលនិធិនេះ បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលផ្ដួច​ផ្ដើម​ដោយ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ហើយ​រហូតមកដល់​ពេល​នេះ​ប្រមូល​បាន​ជាង ៨លានដុល្លារ និងបានប្រើប្រាស់អស់ជាង ១លានដុល្លារ ។

ក្នុងរបាយការណ៍រយៈពេល៥ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៨ ដល់ឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការធ្វើអាជីវកម្មរ៉ែនៅកម្ពុជាមានចំនួន១៧ ក្នុងនោះ​មានរ៉ែធ្យូងថ្ម ខ្សាច់ស ស៊ីម៉ងត៍ មាស ថ្មបំបែក អាចម៍ដី ដីក្រហម ខ្សាច់បក ថ្មអារ ថ្មភក់ ថ្មកែវ ខ្សាច់សំណង់ ដីល្បាយខ្សាច់ ក្រួស ខ្សាច់នាំចេញ ថ្មអារប្លុកនាំចេញ និងថ្មអារសន្លឹកនាំចេញ ។

សម្រាប់ថវិកាមូលនិធិរ៉ែ ដែលត្រូវបានចំណាយអស់ជាង ១លានដុល្លារនោះ គឺបានអនុវត្តទៅ​លើ​គម្រោង​ចំនួន ៣៩គ្រោង ហើយបន្តផ្សព្វផ្សាយ ដើម្បីជំរុញឲ្យអាជ្ញាធរមូលដ្ឋាន លើកជា​សំណើ​គម្រោង​ថ្មីៗ បន្ថែមទៀត ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm