អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការចែកការងារជូនក្រុមប្រឹក្សាឃុំ-សង្កាត់អនុវត្តដូចគ្នា ដោយគ្មាននិន្នាការ

2022/08/10 07:45:44 pm        566

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបែងចែក​ការងារ​ជូនក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសទទួលបានភារកិច្ចដូចគ្នា និងមិនគិត​អំពី​និន្នាការ​របស់គណបក្សនយោបាយឡើយ។

ថ្លែងប្រាប់BTV News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ​បានឲ្យដឹងថា​ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់បញ្ចប់ និងបានប្រកាសអំពី​អាសនៈ​គណបក្សនយោបាយដែល​ទទួលបានសំឡេងក្នុងមូលដ្ឋានឃុំ-សង្កាត់នីមួយៗរួចរាល់ ក្រសួង​មហាផ្ទៃតាមរយៈរដ្ឋបាលខេត្ត ​បានប្រកាសអំពីការចូលកាន់តំណែងរបស់គណបក្សនយោបាយ ដោយបែងចែក​ទៅតួនាទីអាស្រ័យអាសនៈរបស់គណបក្សនយោបាយនោះទទួលបាន។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នៅទូទាំងរាជធានីខេត្ត បានកំពុង​បំពេញតួនាទី​ និងភារកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បានយ៉ាងល្អ។

ជុំវិញការលើកឡើងអំពីការប្រកាន់និន្នាការគណបក្សនយោបាយរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចៅសង្កាត់រង និងជំទប់ ​របស់គណបក្សភ្លើងទៀន ​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អះអាងថា ​ក្រសួងមហាផ្ទៃបានបែងចែកតួនាទីទៅតាមស្តង់ដា ​និងគោលការណ៍ច្បាប់ ដោយ​មិនកំណត់បុគ្គលណាមួយមាននិន្នាការនយោបាយមកពីគណបក្សណាមួយនោះឡើយ។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មាត្រាទី១៩ ចែងថា ក្នុងអំឡុងពេល១៤ថ្ងៃ ក្រោយ​ការប្រកាស​លទ្ធផលជាផ្លូវការនៃការបោះឆ្នោតត្រូវចាត់ឱ្យមានការប្រជុំជាលើក​ដំបូង​នៃក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រោមអធិបតីភាព​មន្រ្តីម្នាក់ដែលចាត់តាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីប្រកាស​សុពលភាព​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ​និងចៅសង្កាត់រង ខណៈមាត្រាទី២៤ ​គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មាន​សេរីភាព​ក្នុងការបញ្ចេញមតិក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ​ក្នុងតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​តំណែង​ផ្សេងទៀត​ត្រូវមានការជួបប្រជុំទៀងទាត់ ​ដើម្បីឱ្យការអនុវត្តលក្ខន្តិកៈផ្ទៃក្នុង​ និង​ភារកិច្ចរបស់​ខ្លួនត្រឹមត្រូវ​ស្របតាមច្បាប់៕អត្ថ៖ បទសេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm