ផលិតផលសូត្រខ្មែរតម្បាញដោយដៃ រំពឹងនឹងមានទីផ្សានាំចេញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ធូរស្រាល

2022/08/10 08:03:00 pm        1.3 K

ភ្នំពេញ៖ ផលិតផលសូត្រខ្មែរតម្បាញដោយដៃ កំពុងទទួលបានការគាំទ្រពីក្រសួងស្ថាប័ន ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ​និងមានអតិថិជនក្រៅប្រទេស​បាន​កុម្ម៉ង់​បញ្ជាជាទិញជាច្រើន ដោយរំពឹងថា ផលិតផលនេះ ​នឹងអាចមានទីផ្សារនាំចេញបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ ​បានធូរស្រាល។

លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ​លើកឡើងថា កីតម្បាញខ្មែរ​បាន​តម្បាញ​ចេញជាផលិតផលមួយចំនួនដូចជា ស៊ឹងខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជា​សំលៀកបំពាក់​ជាដើម​ ដែល​ផលិតផលទាំងនេះ សុទ្ធសឹង​តម្បាញដោយដៃ និងមានការរចនា​កែច្នៃ​ខ្ពស់។

លោកស្រី បន្តថា ផលិតផលតម្បាញខ្មែរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុកជាច្រើន និង​ពី​ក្រសួងស្ថាប័ន​មួយចំនួន ​ដោយមានការ​កុម្ម៉ង់​បញ្ជាទិញ ដែលជាផ្នែកមួយក្នុងការចូលរួម​លើក​កម្ពស់​ផលិតផលសូត្រខ្មែរ។

ចំពោះការនាំចេញផលិតផលសូត្រ ប្រទេសនីមួយៗ​មានតម្រូវការផលិតផលនេះផ្សេងៗគ្នា ដើម្បី​ជម្រុញការនាំចេញសូត្របាន ​អ្នកផលិតគួរត្រូវសិក្សាទីផ្សារគោលដៅដែលនាំចេញ ​ឲ្យបានច្បាស់ នោះផលិតផល​របស់ពួកគេនឹងមាននិរន្តរភាពបម្រើទីផ្សារនាំចេញ ​ហើយរំពឹងថា ផលិតផល​តម្បាញសូត្រខ្មែរ ​នឹងអាចនាំចេញទៅកាន់ទីផ្សារ​បរទេសតាមការរំពឹងទុក។

ជុំវិញការអភិវឌ្ឍន៍អាជីវកម្មនេះ,លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ ​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​មានម្ចាស់អាជីវកម្មច្រើន​ ក្លាយជាអ្នកដឹកនាំ ​និងជាសហគ្រិនរួចហើយ នឹងបានកំពុង​អភិវឌ្ឍន៍នូវមុខរបររបស់ពួកគាត់ឆ្ពោះទៅរកការីកចម្រើន ​ដើម្បីរួមគ្នាកសាងសង្គម និង​សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលលើ​វិស័យ​ផលិតកម្មសូត្រ ​ដែលខ្មែរបានប្រតិបត្តិជាប្រពៃណី អំពីការ​ផលិតហូល-ផាមួង ពីសូត្រជាច្រើនសតវត្សមកហើយដូចជា ​នៅខេត្តតាកែវ ​បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm