សហជីពគ្រោងស្នើបន្ថែម២០ដុល្លារលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ សម្រាប់កម្មករកាត់ដេរ

2022/08/10 08:35:24 pm        583

ភ្នំពេញ៖ ភាគីតំណាងឲ្យកម្មករនិយោជិត បានឲ្យដឹងថា ក្នុងកិច្ចចចារប្រាក់ឈ្នួលអប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ខាងមុខ សហជីព ​គ្រោងនឹងស្នើសុំបន្ថែម​ ២០ដុល្លារ ​លើប្រាក់ខែគោល ដោយ​ក្រុមសហជីពបានជួបប្រជុំគ្នាដើម្បីពិនិត្យ និងពិភាក្សាអំពីជីវភាពរស់នៅរបស់កម្មករនិយោជិត។

លោក អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា ​នៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២២នេះ បាន​ឲ្យ​ទូរទស្សន៍ព័ត៌មាន ​ប៊ីធីវីដឹងថា សហជីពបានប្រជុំ កាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយបាន​កំណត់​តួលេខក្រៅផ្លូវការមួយហើយ។ ប៉ុន្តែសហជីបត្រូវការផ្ទៀងផ្ទាត់ព័ត៌មាន ឬ​ទិន្នន័យពីក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលទៀត និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀត ដើម្បីអាច​បញ្ចេញ​តួលេខ​ចុងក្រោយបាន។

លោក បានបន្ថែមថា បច្ចុបន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរចំនួន ១៩៤ដុល្លារ ប៉ុន្ដែប្រាក់ឈ្នួលទាំងនេះ​ មិនទាន់បានបំពេញតម្រូវការរស់នៅឱ្យបានល្អប្រសើរនៅឡើយទេ បើផ្អែក​ទៅលើការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិត​ ដោយជាមធ្យមរហូតដល់ទៅ ២៩៧ដុល្លារ​ ក្នុងមួយខែ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៥ ខែសីហាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​អាណត្តិទី២ លើកទី២ ស្តីពីការ​កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប សម្រាប់ឆ្នាំ២០២៣៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm