សត្វ​ស្វា​កំពុង​រង​ការវាយប្រហារ​នៅ​ប្រេ​ស៊ី​ល ក្នុង​ពេល​មានការ​កើន​ឡើង​ការព្រួយបារម្ភ​ជំងឺ​អុត​ស្វា

2022/08/10 09:36:28 pm        554

ប្រេស៊ីល៖ អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ការសោកស្ដាយ​កាលពី​ថ្ងៃ​អង្គារ ចំពោះ​ការ​សម្លាប់សត្វ​ស្វា​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ក្នុងពេល​មានការ​ព្រួយបារម្ភ​ការឆ្លង​ជំងឺ​អុត​ស្វា​។

គេហទំព័រ​ព័ត៌មាន​ប្រេ​ស៊ី​ល G1 បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សត្វ​ស្វា​ចំនួន ១០ក្បាល​ត្រូវបាន​បំពុល​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​នៅក្នុង​ទីក្រុង Sao Jose do Rio Preto ក្នុង​រដ្ឋ Sao Paulo ហើយ​បញ្ហា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ផ្សេងទៀត​។​ លោកស្រី Margaret Harris អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហ្សឺ​ណែវ​ថា មនុស្ស​ត្រូវតែ​ដឹងថា ​ការឆ្លង​ដែល​យើង​ឃើញ​នៅពេលនេះគឺ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​។ យោងតាម​អង្គការ​សុខភាព​ពិភពលោកបាន​ឲ្យ​ដឹងថា ប្រទេស​ប្រេ​ស៊ី​ល​មានករណី​ជំងឺ​អុត​ស្វា​ជាង ១៧០០ករណី​។ ក្រសួងសុខាភិបាល​​ប្រ​ស៊ី​ល​បានបញ្ជាក់​ពី​ករណី​ស្លាប់​ម្នាក់​ ទាក់ទង​នឹង​ជំងឺ​នេះ​កាលពី​ថ្ងៃទី29 ខែកក្កដា​។ ជនរងគ្រោះ​គឺជា​បុរស​ដែលមាន​ភាពស៊ាំ​ទាប​ និង​មាន​ជំងឺ​ប្រចាំកាយ​។

យោងតាម​លោកស្រី Harris បានឱ្យដឹងថា ករណី​ឆ្លង​អាច​កើតមានឡើង​ពី​សត្វ​ទៅ​មនុស្ស ប៉ុន្តែ​ការផ្ទុះ​ឡើង​ករណី​ឆ្លង​នាពេល​ថ្មីៗ​នេះ​គឺ​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​មនុស្ស​តែប៉ុណ្ណោះ​។​ ​លោកស្រី​និយាយថា ជាការ​ពិតមនុស្ស​មិនគួរ​សម្លាប់សត្វ​នោះទេ​។ ប្រទេស​ប្រេ​ស៊ី​ល​មានការ​ចុះបញ្ជី​ជា​យូរ​មកហើយក្នុងការ​វាយប្រហារ​លើស​ត្វ​ស្វា ​អំឡុងពេល​ផ្ទុះឡើង​ជំងឺ​គ្រុនក្តៅ​លឿង​។ ចាប់តាំងពី​ខែឧសភា​មក ប្រទេស​ជិត ៩០ បាន​រាយការណ៍​ថា​មាន​ករណី​ជំងឺ​អុត​ស្វា​ជាង ២៩,០០០ករណី។ អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​ចាត់ថ្នាក់ការផ្ទុះ​ឡើង​ជំងឺ​ដ៏​កម្រ​នេះ​ថា ​ជា​គ្រាអាសន្ន​អន្តរជាតិ​កាលពី​ក្នុង​ខែកក្កដា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        892
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        473
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm