រតនគិរី៖ ទូកដមួយគ្រឿង បានលិចទៅក្នុងទន្លេស្រែពក ក្នុងទឹកដីខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែសីហានេះ បណ្ដាលឱ្យបាត់ខ្លួនមនុស្សម្នាក់ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា។
នគរបាល បានឱ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅចំណុចកំពង់ចម្លងភូមិ០៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។ ទូក បានលិច ដោយសារផ្ទុកលើសចំណុះ គឺមនុស្សរហូតដល់១២នាក់ និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរកួចខ្លាំង ។ កម្លាំងនគរបាល ស្រុកកូនមុំ កំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួន ៕