ការស៊ើបអង្កេតករណីមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ជំនាញកំពុងប្រមូលព័ត៌មានពីទីតាំងបង្ក្រាប

2022/08/10 10:40:06 pm        780

កំពង់ធំ៖ ការស៊ើបអង្កេតករណីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាក់ទិន​នឹងការបង្ក្រាបបទល្មើស​ល្បែង​ជល់មាន់តាមអនឡាញ និងមានមនុស្សម្នាក់ស្លាប់នោះ មកដល់ពេលនេះ ជំនាញស្រាវជ្រាវ​ពីរាជធានី​ភ្នំពេញ​បានកំពុងប្រមូលព័ត៌មានពីទីតាំងបង្ក្រាបផ្ទាល់ ដោយកម្លាំង​គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ភូមិប្រជាពលរដ្ឋតែម្ដង។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ឲ្យដឹងថា មក​ដល់ថ្ងៃទី១០ សីហានេះ ក្រុមការងារស្រាវជ្រាវរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទៅដល់​ទីតាំងដែលកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាបល្បែងជល់មាន់អនឡាញនោះហើយ ការចុះទៅនេះ​គឺដើម្បីប្រមូលព័ត៌មានពីប្រជាពលរដ្ឋ និងម្ចាស់ទីតាំងឱ្យបានច្បាស់លាស់​ពី​រង្វង់​ប្រតិបត្តិការ​ និងសកម្មភាពបង្ក្រាបរបស់មន្ដ្រីកងរាជអាវុធហត្ថ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមថា មិនមានបណ្ដឹងណាមួយពីគ្រួសារសពមកកង​រាជ​អាវុធហត្ថទេ ប៉ុន្តែគោលការណ៍កងរាជអាវុធហត្ថតែងតែ​ទទួលយកព័ត៌មាន​ពី​ប​ណ្ដាញ​សង្គមយក​មក​ផ្ទៀងផ្ទាត់​ជាមួយរបាយការណ៍របស់មេបញ្ជាការខេត្ត។ចំពោះលទ្ធផល​នៃការស្រាវជ្រាវ​មកដល់​ពេលនេះ​មិនទាន់បានបង្ហាញនៅឡើយទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​កាលពីម្សិលមិញ​ បានមានប្រសាសន៍ថា មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនជាង ១០នាក់ ​ត្រូវបានផ្អាកការងាររបស់គាត់ ​បានន័យថា ព្យួរការងារសិន ​ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ច​ស្រាវជ្រាវ​ជុំវិញ​ករណីការស្លាប់មនុស្សនៅពេលដែលក្រុមមន្ដ្រីទាំងនេះ​ ចុះប្រតិបត្តិការបង្ក្រាប។

សូមបញ្ជាក់ថា បណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីពេលកន្លងទៅដោយលើកឡើងថា មាន​ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ​ខេត្តកំពង់ធំ បាន​ស្លាប់ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់​តាម​អនឡាញមួយ​ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លាប់នោះគឺ​បណ្តាល​មក​ពី​កម្លាំង​កង​រាជអាវុធហត្ថ៕




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm