តម្លៃសេវាដឹកជញ្ជូន ចាប់ផ្តើមចុះជាបណ្តើៗហើយ បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះ

2022/08/11 12:24:36 am        816

​ផ្នំពេញ៖ តម្លៃនៃសេវាដឹកជញ្ជូននៅកម្ពុជា ចាប់ផ្តើមចុះថ្លៃជាបណ្តើៗមកវិញហើយ បន្ទាប់តម្លៃប្រេងនៅលើទីផ្សារ​អន្តរជាតិ និងក្នុងស្រុក បានធ្លាក់ចុះ។

​​លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពី​ស្ថានភាព​នៃ​ការ​ដឹកជញ្ជូន និងតម្លៃសេវានៃការដឹកជញ្ជូន ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ នេះថា នៅពេល​តម្លៃប្រេង​លើទី​ផ្សារ​អន្តរជាតិ​បានហក់ឡើង សេវាដឹកជញ្ជូននៅព្រះរាជាណាចក្រកម្ពុជា មិនមានការឡើងថ្លៃភ្លាមៗនោះឡើយ លុះដល់ដំណាក់​ចុង​ក្រោយ​ដោយសារការហក់ឡើងថ្លៃប្រេងឥន្ធនៈកាន់តែខ្ពស់ ទើបមានការឡើងថ្លៃបន្តិចបន្ទួច តែ​ស្ថិត​មក​ដល់​ស្ថាន​ភាព​បច្ចុប្បន្នសេវាដឹកជញ្ជូននឹងមានការប្រែប្រួលមកវិញ។

លោកឧកញ៉ា បញ្ជាក់ថា៖ ជុំវិញបញ្ហាប្រេងសាំង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុង​ស្ថាន​ភាព ប្រទេសមួយចំនួនជួបប្រទះបញ្ហាប្រេងសាំង, សម្រាប់កម្ពុជា ទោះបីតម្លៃសាំងហក់ឡើងថ្លៃបន្តិចមែន តែកម្ពុជាមាន​សន្និធិ​សាំងគ្រប់គ្រាន់ ដែលអាចធ្វើឲ្យសេវាដឹកជញ្ជូនប្រព្រិត្តទៅដោយរលូន ទោះជាតម្លៃសេវាបានកើន​ឡើងបន្តិច​បន្ទួច​ក៏ដោយ។

​​ជុំវិញបញ្ហាប្រេងសាំងនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការឡើងថ្លៃ​ប្រេង​សាំង​កន្លងមកនេះ គឺដោយសារសង្រ្គាមរុស្សី និងអ៊ុយក្រែន, មកដល់ឥឡូវនេះ តម្លៃប្រេង អាចប៉ាន់ស្មានបានជាបណ្តើរៗ ដោយមានលំនឹងល្អប្រសើរហើយ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃសេវាដឹកជញ្ជូន។

សូម​បញ្ជាក់ថា៖ តាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលបានកំណត់ចាប់ពីថ្ងៃទី១ ដល់​ទី១០ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងតម្លៃប្រេងសាំងធម្មតា មានតម្លៃ ៤ ៧៥០ រៀល និងប្រេងម៉ាស៊ូត មានតម្លៃ ៥ ១៥​០ រៀល នៅក្នុងមួយលីតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm