តំបន់គ្រប់គ្រងជលផលថ្មីមួយ ត្រូវបានបង្កើតឡើងក្នុងដែនសមុទ្រខេត្តកំពត ដើម្បីអភិរក្សផ្សោតសមុទ្រ

2022/08/11 12:50:29 am        1.0 K

កំពត៖ មន្ត្រីជលផលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពត មាន​ផែកការ​យុទ្ធសាស្ត្រ​បង្កើត​តំបន់​គ្រប់គ្រង​ជល​ផលថ្មីមួយ ដែលមានទំហំប្រមាណជាង ៧ពាន់ហិកតា ស្ថិតនៅតំបន់ឆ្នេរក្នុងភូមិសាស្ត្រក្រុងបូកគោ ដើម្បីអភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេសអភិរក្សផ្សោតសមុទ្រ ដែលជាប្រទេសសត្វកម្រជិតផុតពូជ។

នាយក​ខណ្ឌរដ្ឋបាលជលផលខេត្កកំពត លោក ស សុរិន បានឲ្យដឹងថា តាមអនុក្រឹត្យលេខ១២៣ បាន​កំណត់​សត្វងាយរងគ្រោះ កំពុងរងគ្រោះ និងប្រភេទសត្វកម្រជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និងសត្វជាច្រើនទៀត សរុបប្រមាណ២៥ប្រភេទ ដែលត្រូវអភិរក្ស។ ហើយសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅក្នុងចំណោមសត្វទាំង២៥ប្រភេទនោះដែរ ។

លោកនាយខណ្ឌ បានបន្តថា បច្ចុប្បន្នកម្ពុជា មានសត្វផ្សោតប្រមាណ ១៥៥ក្បាលប៉ុណ្ណោះ ក្នុងនោះ ខេត្ត​កោះកុង ៥០ក្បាល ព្រះសីហនុ ៥០ក្បាល កែប៤០ក្បាល និងកំពត១៥ក្បាល។

សត្វផ្សោត រស់នៅជាក្រុម មិនផ្លាស់ទីទៅណាឆ្ងាយនោះទេ។

សម្រាប់ខេត្តកំពត ផ្សោតបង្ហាញខ្លួនរាល់ថ្ងៃនៅតំបន់សហគមន៍ចង្ហោន ព្រែកត្នោត និងត្រពាំងរពៅ ពេលព្រឹកចន្លោះពីម៉ោង៩ ទៅម៉ោង១០ និងពេលរសៀល ចម្លោះពីម៉ោង១ ទៅម៉ោង២ ប៉ុន្តែអាកាសធាតុអួរអាប់ គឺផ្សោតបង្ហាញខ្លួន ហក់លោតលេងទឹកតែម្តង។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា សត្វផ្សោត រងការគំរាមកំហែងច្រើន ដូចជាបញ្ហាបំពុលបរិស្ថាន ការចាក់លុបឆ្នេរ និងការនេសាទដោយប្រើអួនអូស ឬមងបណ្តែត ជាដើម ហើយជា រៀងរាល់ឆ្នាំ គេតែងប្រទះឃើញសត្វផ្សោតងាប់ ពី១ក្បាល ឬពីរក្បាល។

លោកបានបញ្ជាក់បន្ថែមថា តំបន់គ្រប់គ្រងជលផលថ្មីនេះ ជាបណ្តុំតំបន់អភិរក្សព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្មី និងពពួកសត្វកម្រ ដូចជាជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ពិសេសផ្សោតតែម្តង ដែលតំបន់នេះ មាន​សកត្តានុពលធំធេង សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ទៅអនាគត៕ អត្ថបទ៖ អន សារឹម 



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm