អន្ដរជាតិ៖ រដ្ឋមន្រ្តីការបរទេសថៃ និងម៉ាឡេស៊ី បានជួបពិភាក្សាការងារនៅថ្ងៃពុធនេះ នៅក្នុងរាជធានីបាងកក ប្រទេសថៃ ស្របពេលដែលប្រទេសនៅអាស៊ីខាងត្បូងទាំង ២ ស្វះស្វែងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក សៃហ្វ៊ូឌីន អាប់ឌុលឡា (Saifuddin Abdullah) បាននិយាយថា លោកចង់មើលឃើញការរីកចម្រើនពិតប្រាកដលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសជិតខាងទាំង ២ ដើម្បីឈានដល់គោលដៅពាណិជ្ជកម្ម ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥៕