អន្ដរជាតិ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្រ្តាលី លោក ស៊ាវ ឆៀន (Xiao Qian)បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះភាពតានតឹងលើភាគីទាំង២ (ចិន និងកោះតៃវ៉ាន់) នៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី ទៅកាន់កោះមួយនេះកាលពីសប្តាហ៍មុន ។
ក្នុងសុន្ទរកថាទៅកាន់ក្លិបកាសែតជាតិនៅទីក្រុងកាន់បេរ៉ា លោក ស៊ាវ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ បានធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពទូទាំងតំបន់ច្រកសមុទ្រ៕