ណា​ហ្កា​វើ​លដ៍ វិសាខា បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ពាន​សម្តេច​​តេ​ជោ

2022/08/11 05:20:13 pm        100

បាល់ទាត់៖ ក្លិប​​បួន​ដែល​សុទ្ធតែ​ធ្លាប់ជា​ម្ចាស់​ពាន​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ណា​ហ្កា​វើ​លដ៍ វិសាខា បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀងសុទ្ធតែ​បាន​ឡើងទៅ​វគ្គ ​១/៤​ផ្តាច់ព្រ័ត្រការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ក្រោយ​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ទាំងពីរ​ជើង​វគ្គ ​១៦​ក្រុម​ចុងក្រោយ​។​

​ក្លិប​​ណា​ហ្កា​វើ​លដ៍​ម្ចាស់​ពាន​ឆ្នាំ​២០១៣ ជើង​ទី​២​ នេះបានត្រឹមតែ​ស្មើ​អាស៊ី​អឺរ៉ុប ០​ទល់នឹង​០ ទោះបីជា​មានឱកាស​ច្រើនដង​យ៉ាងណាក៏ដោយ​។ តែ​ជើងឯក​រង​ពាន​សម្តេច​ ៦​ដង ណា​ហ្កា បាន​ឡើងដោយសារ​ជើង​ទី​១ បាន​យកឈ្នះ ៤​ទល់នឹង​០​។ វគ្គ​ ៨​ក្រុម​ចុងក្រោយ ណា​ហ្កា​វើ​លដ៍ត្រូវ​ប្រកួត​ជាមួយ​អ្នកឈ្នះ​រវាង​ភ្នំពេញ​ក្រោ​ន និង​ខេត្តព្រៃវែង​។​ ​ម្ចាស់​ជើងឯក​ពីរដង វិសាខា ឡើង​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ដែរបន្ទាប់ពី​បាន​យកឈ្នះ​ក្លិប​បាល់ទាត់​ខេត្តសៀមរាប ៣​ទល់នឹង​២​ ជើង​ទី​២ នៅ​ទឹកដី​ព្រី​នស៍​។ ជំនួប​នេះ​តង់​ទី​១ វិសាខានាំមុខ ២​ទល់នឹង​០ ដោយ​គ្រាប់​បាល់​របស់​កីឡាករ ស៊ិន សុផាន់​ណាត់ នាទី​ទី​១៦ និង​គី រី​ណា នាទី​ទី​២៦​។ តង់​ទី​២ នាទី​ទី​៦៦ កីឡាករ​រ៉ឹង ប៊ុន​ហ៊ៀ​ង​។ តែ​នាទី​ទី​៦៧ កីឡាករ វ៉ាន់ លុច វាយបក​បាន​មួយ​គ្រាប់​វិញ​ឱ្យ​ក្លិប​សៀមរាប មុនពេល​កីឡាករ ​ថា គ្រី​យ៉ា ប​ន្ថែ​ម​គ្រាប់​ទី​២ ​នៅ​នាទី​ទី​៧៩​។ នាទី​នៅសល់​គ្មាន​គ្រាប់​បាល់​បន្ថែមទៀត​នោះទេ​។ សរុប​ទាំងពីរ​ជើង​វិសាខា​ឈ្នះ​ ៩​ទល់នឹង​២ ឡើងទៅ​ជួប​អ្នកឈ្នះ​រវាង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ​វគ្គ​បន្ទាប់​។​ ​ចំនែក​ម្ចាស់​ពានរង្វាន់​សម្តេច​តេ​ជោ ២០១៩ បឹងកេតឈ្នះ​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ៣​ទល់នឹង​២​ ជើង​ទី​២ ខណៈ​ជើង​ទី​១ ​យកឈ្នះ​ត្រឹមតែ​ ២​ទល់នឹង​០ ប៉ុណ្ណោះ​។ ជំនួប​ជើង​ទី​២ ​នេះបី​គ្រាប់​របស់​បឹងកេត​កើតឡើង​ដោយ​កីឡាករ ឱ ភា​រុណ នាទី​ទី​៣០, សាន គឹម​ហេង នាទី​ទី​៥៣ និង​ពុំ បារាំង ៧៩​។ ពីរ​គ្រាប់​របស់ អាយ អេស អាយ ដង្កោ​សែន​ជ័យ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ សាន ចំ​រ៉ុង នាទី​ទី​៧៦ និង​ និ​ន ម៉ាលី​សក្តិ​ នាទី​ទី​៨០​។ វគ្គ​បន្ទាប់​បឹងកេតត្រូវ​ជួប​អង្គ​រថា​យ​ហ្គឺ​រ រឺ​កោះកុង​អេ​ហ្វ​ស៊ី​។​

ដោយឡែក​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ឈ្នះ​សូល​ទី​ឡូ ១​ទល់នឹង​០ ក្រៅ​ដី​ជើង​ទី​១, ថ្ងៃទី​១០ ខែសីហា ត្រូវ​ទទួល​ក្លិប​មកពី​សៀមរាបនៅ​ទឹកដី​ខេត្តស្វាយរៀង​វិញ​ម្តង​។ ជំនួប​នេះម្ចាស់​ពាន​បួន​សម័យ​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះ​ ៤​ទល់នឹង​០​។ លេង​បាន​ ១៧​នាទី កីឡាករ សា រ៉េត គ្រី​យ៉ា តែ​ត​បញ្ចូល​ទី​ឱ្យ​ព្រះខ័ន​រាជ​នាំមុខ​។ ជិត​ចប់​ការប្រកួត​តង់​ទី​១ ប្រាក់ មុន្នី​ឧ​ត្ត​ម បន្ថែម​គ្រាប់​ទី​២ ​ឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ តង់​ទី​២ ​នាទី​ទី​៦៧ ព្រះខ័ន​រាជ​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​គ្រាប់​បាល់​ទី​២ ​របស់​កីឡាករ សារ៉េត គ្រី​យ៉ា​។ នាទី​ទី​៧៧ កីឡាករ ដូរ​ចូល អ៊ា​ន ពិសី ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៤ ​ឱ្យ​ក្លិប​ម្ចាស់ផ្ទះ​។ ចប់​ការប្រកួត​ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះ​សូល​ទី​ឡូ​អង្គរ ៤​ទល់នឹង​០​។ សរុប​ទាំងពីរ​ជើង​ឈ្នះ ៥​ទល់នឹង​០​។​ ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​អ្នកឈ្នះ​រវាង​ក្លិប​អគ្គិសនី​កម្ពុជា និង​គីរីវង់​សុខ​សែន​ជ័យ​។​

​សូម​ជម្រាបជូន​ថា ​ការប្រកួត​បាល់ទាត់​ពាន​ង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន វគ្គ​ ១/៤​ផ្តាច់ព្រ័ត្រនឹងត្រូវ​លេង​នៅ​ថ្ងៃទី​២៤ និង​៣១ ខែសីហា​ខាងមុខ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​លេង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm