Real Madrid លើក​ពាន UEFA Super Cup លើក​ទី៥ ក្រោយ​ឈ្នះ Frankfurt

2022/08/11 06:18:01 pm        179

​បាល់ទាត់៖ ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ Real Madrid បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ UEFA Super Cup ជា​លើក​ទី៥ ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​យកឈ្នះ Frankfurt ២-០ នៅ​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។ ​​នេះ​ជាការ​បង្ហាញខ្លួន​ដំបូង​ប៉ុណ្ណោះ​សំរាប់ Frankfurt ខណៈដែល​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​គួរតែ​រកបាន​គ្រាប់​នាំមុខមុន​ទៅហើយ ​តែ​ខ្សែប្រយុទ្ធ​ជប៉ុន Daichi Kamada ធ្វើ​មិនបាន​សំរេច​។​

​​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បន្ត​ស្ថិតិ​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ដោយ​រកបាន​គ្រាប់​ទី២ នៅ​វគ្គ​ទី២ បន្ទាប់ពី David Alaba បើក​ការ​នាំមុខ​នៅ​វគ្គ​ទី១​។ ​​ក្រុម​របស់លោក Carlo Ancelotti ឡើងមក​ការប្រកួត​នេះ​ក្នុងនាម​ជា​ជើងឯក UEFA Champions League ខណៈ Frankfurt ឡើងមក​ប្រកួត​ក្នុងនាម​ជា​ជើងឯក UEFA Europa League​។ ជ័យជំនះ​របស់ Real Madrid និង​គ្រាប់​បញ្ចូល​ទី​របស់ Karim Benzema ធ្វើឱ្យ​មជ្ឈដ្ឋាន​បាល់ទាត់​គិតថា កីឡាករ​បារាំង​រូបនេះ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ឈ្នះ​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ Ballon d’Or​។

​មកដល់ពេលនេះ Karim Benzema ស៊ុត​បញ្ចូល​ទី​បាន ៤៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៤៦ប្រកួត​ឱ្យ Real Madrid រដូវ​កាល​កន្លងមក​ឈ្នះ​ពាន UEFA Champions League និង La Liga​។ ​មួយ​គ្រាប់​យប់មិញ​ដែរ​ជា​គ្រាប់​ទី៣២៤ របស់ Karim Benzema នៅ Real Madrid ផងដែរ​។ ​Real Madrid នឹង​បើក​រដូវ​កាល​ថ្មី​ក្របខ​ណ្ដ​អេ​ស្ប៉ា​ញ La Liga សប្តាហ៍​នេះ​ធ្វើដំណើរ​ទៅ​ទឹកដី Almeria៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm