មន្ត្រីជំនាញកំពុងខិតខំតទឹកស្អាតទៅខាងចុងបណ្ដាញដែលតែងខ្វះទឹកប្រើប្រាស់

2022/08/11 07:43:43 pm        479

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានរដ្ឋាករទឹក​ជា​សេនាធិការបាននឹងកំពុងខិតខំតទឹកស្អាត ឲ្យមានគុណភាពល្អ ទៅកាន់ទីខាងចុងបណ្ដាញ ឬនៅតំបន់អភិវឌ្ឍន៍ជាយក្រុង ដែលតែងតែខ្វះខាតទឹកប្រើប្រាស់ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែសីហានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងនេះ បានឱ្យដឹងថា ប្រជា​ពលរដ្ឋរស់ នៅខាងចុងបណ្ដាញ​ តែងមានការរអ៊ូរទាំ ព្រោះពេលបើកទឹកប្រើប្រាស់​មានកម្លាំង​ខ្សោយ ដែលបញ្ហានេះ ជំនាញកំពុងផលិតទឹកឲ្យបានកាន់តែច្រើន ឲ្យកាន់តែល្អប្រសើរ ដើម្បីរុញទឹកស្អាត​ទៅតំបន់ខាងចុង បណ្ដាញ ឬនៅទីតាំងអគារខ្ពស់ៗ ។

ឯកឧត្តម បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ អង្គភាពរដ្ឋាករទឹក ទាំងរដ្ឋ និងឯកជន ផលិតទឹកស្អាតបានជាង ១៦៣២ពាន់លានម៉ែត្រគីប កើនដល់ជាង ៤៥ភាគរយ បើធៀបទៅ​នឹងអាណត្តិមុន ផលិតបានត្រឹម១ពាន់លាន ១សែនម៉ែត្រគីបប៉ុណ្ណោះ ។

ទន្ទឹមនោះដែរអត្រា ការគ្រប់ដណ្ដប់ នៃការ ផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធបណ្ដាញនៅក្នុង​តំបន់ទីប្រជុំជន ទូទាំងប្រទេស ​មានការកើនឡើងដល់ជាង ៦៥ភាគរយ ស្មើនឹងជិត ២លានគ្រួសារ ។

ឯកឧត្តម ហេង សុខគង់ បានបន្ថែមថា ចំពោះបញ្ហាកម្ពុជារងគ្រោះដោយទឹកជំនន់ គឺនៅតាម បណ្ដា​ទីទួលសុវត្ថិភាពទូទាំងប្រទេស ​គឺក្រសួងបានរៀបចំឲ្យមានស៊ីទែនដាក់ទឹកស្អាត ​ចែកជូនពលរដ្ឋ ឲ្យបាន​ប្រើប្រាស់ និងបានជំរុញទៅអង្គភាពក្រោមឱវាទ នៅក្នុងដំណាក់កាលនៃការរាតត្បាត​ជំងឺ​កូវីដ-១៩ នេះ ត្រូវរុញប្រព័ន្ធទឹកស្អាតទៅតាមមណ្ឌលចត្តាឡីស័ក​ និងទីកន្លែងព្យាបាលអ្នកជំងឺ ដោយឥតគិតថ្លៃ ។

ការតបណ្ដាញទឹកស្អាតនេះ បានស្ថិតក្នុងទិសដៅរបស់រាជរដ្ឋាភិបាល ​នៅឆ្នាំ២០២៥ តំបន់ទីប្រជុំ ជន ​មានទឹកស្អាតប្រើប្រាស់ ៩០ភាគរយ និងនៅឆ្នាំ២០៣០ ​មានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ ដោយទឹកមានគុណភាពល្អ និងមានតម្លៃសមរម្យ ​ហើយកាលពីពេលកន្លងទៅ ​សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា ​បានបង្កើតពាក្យស្លោកមួយ “ទឹកស្អាត​ សម្រាប់ទាំងអស់គ្នា (Water for All) ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm