គ.ជ.ប ប្រកាសឱ្យអ្នកសារព័ត៌មានចុះឈ្មោះដើម្បីពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត

2022/08/11 08:13:34 pm        419

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រៀមចុះឈ្មោះសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងទៀតថា ដើម្បីចូលរួមយកព័ត៌មានអំពីដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គ.ជ.ប តម្រូវឱ្យអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិទាំងអស់ត្រូវប្រើប្រាស់ប័ណ្ណយកព័ត៌មានដែលចេញដោយ គ.ជ.ប។

សេចក្តីជូនដំណឹងដដែល បន្តថា ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តម្រូវផ្តល់នូវច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម, ច្បាប់​ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

ដោយឡែកការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ ដែលពុំមានការិយាល័យ​អចិន្រ្តៃយ៍​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា ​តម្រូវឱ្យនូវច្បាប់ចម្លងនៃលិខិតឆ្លងដែន, ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​របស់សាមីអង្គភាព, ខណៈការដាក់ពាក្យសុំចុះឈ្មោះជា​អ្នកសារព័ត៌មាន​ឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម និងអត្ថបទចុងក្រោយដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុង​ឆ្នាំចុងក្រោយ ចំនួន ៣ អត្ថបទ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ​ការចូលរួមពីអ្នកសារព័ត៌មានគឺតួអង្គសំខាន់​ក្នុងកា​រ​ផ្សព្វផ្សាយ​បន្តដល់​សាធារណជន ​ហើយពួកគេក៏ជាក្រុមកណ្តាលដើម្បីផ្តល់​ប្រភពព័ត៌មាន​ត្រឹមត្រូវ​ដែល​ទទួល​ពី​ច្បាប់ផងដែរ។

សម្រាប់ការទទួលចុះឈ្មោះ អ្នកសារព័ត៌មានជាតិ ​គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ​ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការចុះឈ្មោះអ្នកសារព័ត៌មាន​អន្តរជាតិពីថ្ងៃទី ២០ ដល់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm