នគរបាលចរាចរណ៍នឹងផាកពិន័យដកពិន្ទុលើបណ្ណបើកបរចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ

2022/08/11 08:27:51 pm        969

ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមសាកល្បងអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

ពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ ផាកពិន័យដកពន្ទុបណ្ណបើកបរតាមមាត្រា៤៣ និងមាត្រា៤៤ និងអនុលោមតាមប្រកាសអន្តរក្រសួងលេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ បណ្តាអ្នកបើកបរយានយន្ត​នានា​ថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែសីហានេះថា យើងមានគាំទ្រ និងសូមឲ្យនគរបាលចរាចរណ៍​អនុវត្តឲ្យបានស្មើៗគ្នា​ ជាពិសេសគឺត្រូវបានកំណត់ពិន្ទុសម្រាប់ដកឲ្យបានច្បាស់លាស់ ចៀសវាង​ការអនុវត្តលើសគោលការណ៍ថ្នាក់ដឹកនាំ​ប្រកាសដាក់ឲ្យអនុវត្ត។

បើតាមលោកស្រី ម៉ែន ចាន់សុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោគ ​នៃក្រសួងសាធារណៈការ និង​ដឹកជញ្ជូន បានថ្លែងថា ​នៅក្នុងដំណើរការអនុវត្ត​សាកល្បង​ផាក​ពិន័យ​ដក​ពិន្ទុ​បណ្ណបើកបរនេះ ក្រសួងសាធារណៈការ នឹងផ្តល់ឧបករណ៍ SCAN​ ដកពិន្ទុបណ្ណបើកបរនេះប្រមាណជាង ៥០០គ្រឿង ដើម្បីអនុវត្ត​ SCAN ​ដកពិន្ទុ​លើអ្នកបើកបរប្រព្រឹតល្មើសច្បាប់ចរាចរណ៍។

លោកស្រី បញ្ជាក់ថា នៅក្នុងម៉ាស៊ីនSCANលើQR Codលើ​បណ្ណបើកបរនេះ ​គឺមានកំណត់ពិន្ទុ​សម្រាប់​ដកពី៦ ទៅ១២ពិន្ទុ ហើយការដក​គឺ​ធ្វើឡើងទៅតាមទោសកំហុស​ដែលអ្នកបើកបរ​បាន​ប្រព្រឹត្តិ ​នៅក្នុងនោះសម្រាប់អ្នកបើកបរមិនពាក់​ខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវបាន​ម៉ាស៊ីន​SCANកំណត់​ដកមួយពិន្ទុ។

ឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ផ្លូវគោក​ បានថ្លែងថា ជា​ទូទៅ​គ្រប់បណ្ណបើកបរ នៅពេលម៉ាស៊ីនSCAN បានដកពិន្ទុពេញពី ៦ ទៅ១២ពិន្ទុហើយនោះ នគរបាល​នឹងផាកពិន័យអន្តរការណ៍ដកបណ្ណបើកបរពីអ្នកបើកបរ ហើយតម្រូវឲ្យអ្នក​បើកបរ​ទៅប្រឡង​យកបណ្ណបើកបរឡើងវិញ ​ហើយក្នុងករណីអ្នកបើកបររឹងរុស​បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ឬបណ្ណបើកបរត្រូវ​បាន​ដកពិន្ទុអស់ហើយនោះ នគរបាលនឹងធ្វើការផាក​ពិន័យជា​ប្រាក់​ប្រមាណ ១លាន២សែនរៀលសម្រាប់រថយន្តធុនតូច ហើយសម្រាប់រថយន្តធុនធំ​នឹងពិន័យជាប្រាក់ ២លាន៤សែនរៀល៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm