កម្ពុជា-វៀតណាម បង្ហាញភាពរីកចម្រើនតាមរយៈទំនាក់ទនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ

2022/08/12 01:21:04 am        516

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុ​ប្រធាន​គណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានឲ្យដឹងថា ទំនាក់ទំនងសាមគ្គីភាព​មិត្តភាពជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នឹង​ធ្វើ​ឱ្យ​គណបក្ស​រដ្ឋាភិបាល និង​ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់​តែរីកចម្រើនរឹងមាំជាលំដាប់។​

នៅក្នុងពិធីជប់លៀងភោជនីយាហារទទួលស្វាគមន៍ ជូន​ដល់​គណៈប្រតិភូ នៃគណៈចលនាមហាជន​មជ្ឈិម​បក្សកុម្មុយនីស្ដ​វៀតណាម ដែល​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុង​នាម​គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល​ប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះបក្ស​រដ្ឋ និងប្រជាជនវៀតណាម ដែលតែង​តែយ​ក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែ​រក្សា​នូវ​ចំណង​មិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

ឯកឧត្តមបន្តថា ចំណងមិត្តភាពនៃប្រទេសទាំងពីរ ពិតជាជ្រាលជ្រៅ តាំង​ពី​សម័យ​តស៊ូ​ប្រយុទ្ធកៀកស្មាគ្នាដណ្តើម​ឯករាជ្យ​ពីសម័យអាណានិគមបារាំងរហូតដល់ការជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហម ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សូម្បីតែថ្មីៗកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ ដែលបានបង្កវិបត្តិ​យ៉ាង​ធំធេង​ដល់​សុខភាព​សាធារណៈ សង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាម បានចាត់វិធានការយ៉ាងឆាប់រហ័សប្រកប​ដោយ​ទំនួល​ខុស​ត្រូវខ្ពស់ ទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព រួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និង​ពហុភាគី។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ ឯកឧត្តម ផាម តឹត ថាំង (Pham Tat Thang) សមាជិកមជ្ឈិមបក្សកុម្មុយ​នីស្ត​វៀត​ណាម និងជាអនុប្រធានប្រចាំការគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានថ្លែង​នូវអំណរ​គុណ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិច្ច​សហការ​យ៉ាងល្អ​ជាមួយគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែល​បានចូលរួមចំណែក​ធ្វើឲ្យ​ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជីវភាពរស់នៅ​របស់​ប្រជាជន​កាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕ អត្ថបទ៖ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm