សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្វពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/08/12 02:03:57 am        621

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រសារសាច់ញាតិ បានអញ្ជើញប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិស​មហាកុសល​ជូនដល់ដួងវិញញញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីនេះបានធ្វើឡើង នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។

​ពិធី​បុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីសាសនានេះ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធី​បួង​សួង​ពលី​ការបូជាទេវតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក​ជំទាវ លាង វួចឆេង បានអញ្ជើញអុជទៀនធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងបូជា​សក្ការៈដែល​បាន​រៀប​ចំយ៉ាងល្អវិចិត្រ ។

ពិធីដែលរៀបចំឡើង ដោយអ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើបទនម​សិកា​ព្រះរតនត្រ័យថ្វាយបង្គុំដល់គុណបុណ្យទេវតាវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសបារមីវត្ថុស័ក្តិសិទ្ធថែរក្សាក្នុងភូមិគ្រឹៈ របស់​សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមរតនា អញ្ជើញមកសន្ធិតប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ដល់ការ​ប្រារព្វ​ពិធីបុណ្យទក្ខិណានុប្បទានគំរប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយ នោះ។

​សូមបញ្ជាក់ដែរថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុង​ចំណោ​ម​បងប្អូនប្រុសស្រី ០៦នាក់។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។

បន្ទាប់មកលោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបងប្អូនសាច់ញាតិ បាននិមន្តព្រះសង្ឃ ចំរើន​ព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល សំដែងព្រះសទ្ធម្មវិសេសទេសនា ។ សម្តេច ឯកឧត្តម លោក​ជំទាវ ត្រូវជាភរិយា បងប្អូន កូន ចៅទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះ​សម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និង ព្រះធម៌​វិន័យ​ដ៏​វិសេ​សវិ​សាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជា រៀង ដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

​សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាភរិយា បងប្អូនបង្កើត ប្អូនថ្លៃ កូន កូនប្រសារប្រុស ស្រី ចៅ ចៅទួតគ្រប់រូប សូមលើកហត្ថប្រណម បួង សួងដល់គុណបុណ្យព្រះរតនត្រ័យ ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តេជះបារមីទេវតា រក្សា ព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមជួយនាំដំណើរវិញ្ញាណក័្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយដោយប្រការណាមួយឡើយ។

នៅក្នុងពិធីនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ លាង វួចឆេង បាន​ប្រគេន​បច្ចយថ្វាយ​សម្តេច​ព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះសង្ឃនាយករង បានប្រសិទ្ធពរដល់ ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ ដើម្បីបន្តស្ថិត នៅ ជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បី​ថែរក្សា​ការ​ពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេស កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង ចាប់តាំង​ពីពេល​នេះជាយូរអង្វែងតរៀងទៅ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm