កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងថា បានរៀបចំកិច្ចប្រជុំ AMM និងកិច្ចប្រជុំពាក់ព័ន្ធបានល្អ

2022/08/12 02:43:47 am        370

ភ្នំពេញ: កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ប្រភពដដែលបញ្ជាក់បន្ថែមថា ការសាទរ និងកោតសរសើរនេះ ត្រូវបានធ្វើឡើងតាមរយៈអត្ថបទ, ការវិភាគ ទស្សនៈយោបល់ ដែលបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងជាតិជាច្រើន ក្នុងនោះបទវិចារណកថា របស់ Jakarta Post នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានសរសេរថា ថ្លែងក្នុងនាមប្រ ធានអាស៊ាន រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានរម្លឹកដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន(ARF) នៅថ្ងៃសុក្រ(០៥ សីហា)ថា រដ្ឋមន្រ្តីការបរទេសទាំងអស់ត្រូវតែរក្សាឱ្យបាននូវភាពអត់ធ្មត់ សេចក្តីថ្លៃថ្នូរ សុជីវធម៌ល្អ និងកិច្ចពិភាក្សាប្រកប ដោយអរិយធម៌។ 

សារនេះ គឺច្បាស់លាស់ថា អាស៊ានក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមានបុព្វសិទ្ធិដើ ម្បីរៀបចំបទបញ្ញត្តិមួយចំនួន ហើយអ្នកចូលរួមទាំងអស់ត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់ មានន័យថា កុំម ករញ៉េរញ៉ៃជាមួយប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឱ្យសោះ។

-នៅចំកណ្តាលនៃភាពតានតឹងសកលដែលកំពុងតែកើនឡើងដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការកើនឡើងនូវភាពតានតឹងរវាងចិន និងសហហរដ្ឋអាម៉េរិកលើបញ្ហាកោះតៃវ៉ាន់ ពិភពលោកត្រូវការជាចាំបាច់នូវវេទិកាផ្លូវការមួយដែលយ៉ាងហោចណាស់ក៏អ្នកចូលរួម អាចសម្តែងចេញនូវជំហររបស់ខ្លួន។ ហើយអាស៊ាន បានផ្តល់កន្លែងមួយដែលប្រទេសមហាអំណា ចធំៗរបស់ពិភពលោកមានអារម្មណ៍ថា ខ្លួនមានផាសុកភាព។ អាស៊ានជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ តែងតែព្យាយាមមិនឱ្យផុងខ្លួននៅជាប់ចំចំណុចកណ្តាលនៃការប្រយុទ្ធគ្នាដោយភ្ញៀវរបស់ខ្លួន។

-ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយដែលនាំឱ្យភ្ញៀវអាស៊ានគោរពច្បាប់ល្បែងនេះ គឺដោ យសារតែអាស៊ានបានទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងដ៏លំបាកបំផុតរបស់ខ្លួន ដោយការដាក់ទណ្ឌកម្មរបបយោធាមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Min Aung Hlaing ចំពោះទង្វើដ៏ព្រៃផ្សៃរបស់ខ្លួន។ 

ជាការភ្ញាក់ផ្អើលសម្រាប់ប្រទេសជាសមាជិកមួយចំនួន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា សម្ដេចជាប្រធានអាស៊ានដែលមានការទទួលខុសត្រូវចំពោះវេទិកាតំបន់នេះ។

ក្រៅពីនេះ សារព័ត៌មានអន្តរជាតិ និងជាតិ ក៏បានផ្ដោតការចាប់អារម្មណ៍ទៅលើកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសអាស៊ាន ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម ព្រមទាំងការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍(TAC)ផងដែរ។ ឥឡូវនេះប្រទេសចំនួន ៤៩ រួមទាំងសហរដ្ឋអាម៉េរិក ចិន ជប៉ុន បារាំង ចក្រភពអង់ គ្លេស ឥណ្ឌា និងកាណាដា ក៏បានចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃ TAC ផង ដែរ។ 

បណ្ដាសារព័ត៌មានទាំងនេះ ក៏បានចាប់អារម្មណ៍ទៅលើខួបអនុស្សាវរីយ៍លើកទី៥៥ របស់អាស៊ាន, ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត និងការពង្រីកទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ផងដែរ៕ ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm