ចំនួន​យុវជន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ធ្លាក់ចុះ​ខ្លាំង​ ខណៈ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម TikTok កើនឡើង​

2022/08/12 05:32:54 pm        455

សហរដ្ឋអាមេរិក៖ ការធ្លាក់ចុះ​ក្នុងការ​ប្រើប្រាស់​ពី ​71% មក​នៅ 32% ក្នុងចំណោម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ​13 ​ដល់ ​17ឆ្នាំ​ឡើង ខណៈ​បណ្ដាញ​សង្គម TikTok របស់​ចិន​ដែល​ជា​គូរ​ប្រជែង​របស់​ក្រុមហ៊ុន ​FACEBOOK មើល​ឃើញ​ការ​ហក់​ឡើង​រហូតដល់ 67% ដោយមាន​សេចក្ដីរាយការណ៍​ថា​មាន ​16% បាន​ប្រើប្រាស់​ស្ទើរ​គ្រប់​ពេលវេលា​។

​សេចក្ដីរាយការណ៍​ខាងលើ​បាន​និយាយថា ទោះបីជា​យុវជន​បច្ចុប្បន្ន​ពុំ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook យ៉ាង​ទូលំទូលាយ ដូចជា​យុវជន​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ក៏ដោយ កម្មវិធី​នេះ​នៅតែ​ផ្ដល់​ការកម្សាន្ត​យ៉ាង​ច្រើន​ដល់​អ្នកប្រើប្រាស់​ក្នុងចំណោម​យុវវ័យ​។ ​ចំណែក​កម្មវិធី​មួយ​ផ្សេងទៀត ដែល​គេ​កំពុង​មើល​ឃើញ​ពី​ការពេញនិយម​ក្នុងចំណោម​ស្រទាប់​យុវជន​ក្មេងៗ​នោះ​គឺ YouTube ដោយមាន​សេចក្ដីរាយការណ៍​ពី​ការ​ចូល​ទស្សនា​ប្រចាំថ្ងៃ​ដល់​ទៅ 75% ខណៈ​ដែល​បណ្ដាញ​សង្គម Twitter ត្រៀម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ របស់​មហាសេដ្ឋី​ជំនួញ​ជនជាតិ​កាណាដា​-​សញ្ជាតិ​អាមេរិក​លោក Elon Musk ជុំវិញ​ចំនួន​នៃ​ក្រុម​អ្នកប្រើប្រាស់​ក្លែងក្លាយ ក៏បាន​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ផង​ដែរ​។

​សេចក្ដីរាយការណ៍​ដដែល​បាន​រិះគន់​អគ្គនាយក​ក្រុមហ៊ុន Meta គឺ​លោក Mark Zuckerberg ខណៈ​ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ប្រាក់ចំណូល​លើកដំបូង​របស់​ខ្លួន​កាលពី​ខែមិថុនា​។ ​ក្រុមហ៊ុន Meta ត្រូវ​បាន​រិះ​គន់​ថា ពុំ​បានធ្វើ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ប្រើ​ប្រាស់​ពាក្យសម្ដី​ស្អប់ខ្ពើមដែល​បាន​រាលដាល​ពេញ​លើ​កម្មវិធី​នានា​របស់ខ្លួន។ ​កាលពី​ឆ្នាំមុនអតីត​បុគ្គលិក​ម្នាក់​គឺ​អ្នកស្រី Frances Haugen បាន​ចោទប្រកាន់​ក្រុមហ៊ុន​នេះ​ពី​បទ​គិតតែ​ប្រយោជន៍​ខ្លួនឯង​ជាជាង​សុវត្ថិភាព​តាម online៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm