ប្រមុខ UN ចេញ​ការព្រមាន ខណៈ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​រប​ស់អ៊ុយ​ក្រែ​ន​រង​ការបាញ់​ផ្លោង​ជាថ្មី​

2022/08/12 05:59:52 pm        415

​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ភ្លាមៗ ​ចំពោះ​គ្រប់​សកម្មភាព​យោធា​ទាំង​អស់​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត ​របស់​អឺរ៉ុបនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគខាងត្បូង ខណៈ​ក្រុង Moscow និងក្រុង Kyiv បាន​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ចំពោះ​ការ​បាញ់​ផ្លោង​ជាថ្មី​នេះ​។

​ទីភ្នាក់ងារ Energoatom របស់​អ៊ុយ​ក្រែ​ន​និយាយ​ថា ​បរិវេណ​រោងចក្រ Zaporizhzhia ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ចំនួន​ ៥​លើក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​នៅ​ជិត​តំបន់​ដែល​ត្រូវ​បាន​ស្តុក​ជាតិ​វិទ្យុសកម្ម​។ ​ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​មន្ត្រី​ដែល​ត្រូវបានតែងតាំង​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នេះ​ចំនួន ​២​លើកដោយ​រំខាន​ដល់​ការផ្លាស់ប្ដូរ​ចរន្ត​ថាមពល នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុស្ស៊ី​។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អំពាវនាវ​ដោយ​ប្រទេស​រុស្ស៊ី លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ការខូចខាត​អាច​នាំ​ទៅ​រក​ផលវិបាក​ដ៏​មហន្តរាយ​នៅ​ក្នុង​តំបន់ ​និង​លើ​ពិភពលោក​។​ ​លោក Guterres បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ រោងចក្រ​នេះ​មិន​ត្រូវ​យក​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​សហប្រតិបត្តិការ​យោធា​ណាមួយ​ទេ ផ្ទុយទៅវិញ​កិច្ចព្រមព្រៀង​បន្ទាន់​ចាំ​បាច់​​ត្រូវតែ​មាននៅ​កម្រិត​បច្ចេកទេស​មួយ​ស្ដីពី​សុវត្ថិ​ភាពជា​ចម្បង ​ដើម្បី​កុំ​ឲ្យ​មាន​កងទ័ព​ក្នុង​ការធានា​សុវត្ថិភាព​តំបន់​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm