ប្រធាន​តេ​ក្វាន់​ដូ​ ITF ​អាស៊ី​មក​ទស្សនកិច្ច និង​ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​

2022/08/12 06:04:33 pm        125

​តេ​ក្វាន់​ដូ៖ លោក តាន់ ជេ​ក​ស៊ី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ី នៅ​ថ្ងៃ​ទី​១១ ខែសីហា​ម្សិលមិញបានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​បណ្ដុះបណ្ដាល និង​ចែករំលែក​បទពិសោធន៍​ដល់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា ពិសេស​ពង្រឹង​ផ្នែក​បច្ចេកទេស​ថ្មីៗ បន្ទាប់ពី​ការធ្វើ​បច្ចុប្បន្នភាព​របស់​សហ​ព័ន្ធ​អន្ដរជាតិ​តែម្ដង។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ក្រៅពី​ធ្វើការ​ជាមួយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាដែលជា​សមាជិក លោក តាន់​  ​ជេ​ក​ស៊ី​ ក៏បាន​ចូលជួប​សំណេះសំណាល​ជាមួយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ហើយ​បាន​ពិភាក្សា​ការងារ​មួយចំនួន​ផងដែរ ពិសេស​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​តេ​ក្វាន់​ដូ​ ITF ​អាស៊ី​ ​និង​សហការី​នេះគឺ​រួមចំណែក​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ដល់​បណ្ដា​ប្រទេស​សមាជិក ហើយ​គោលបំណង​សំខាន់គឺ​ការពង្រឹង​បច្ចេកទេសរវាង​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា និង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​អាស៊ី ហើយ​លើកកម្ពស់​កិត្យានុភាព​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាលើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត។​​

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់ពី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​កីឡា​ជាន់ខ្ពស់​របស់​កម្ពុជា លោក តាន់ ជេ​ក​ស៊ី​ ​ក៏បាន​ចូលរួម​សិក្ខាសាលា​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​ដោយផ្ទាល់ដល់​កីឡាករ​-​កីឡាការិនីនៅ​ជុំរុំ​ហ្វឹកហាត់ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm