ក្រុង​ប៉េកាំង​សន្យា​ចាត់វិធានការ​តប​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លី​ទុយ​អា​នី​ទៅ​កោះ​តៃវ៉ាន់​

2022/08/12 06:28:27 pm        630

​ចិន៖ យោង​តាម​សេចក្ដីថ្លែងការណ៍​អាន​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ចិន​បាន​ប្រឆាំង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​លី​ទុយ​អា​នី​ទៅកាន់​កោះ​តៃវ៉ាន់ និង​សន្យា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទង្វើ​នេះ ដែល​ក្រុង​ប៉េកាំង​ហៅថា​ជា​ការ​បំពាន​គោល​នយោបាយ​ចិន​តែមួយ ​(One China’ principle)។ ​

​កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​កិច្ចការ​បរទេស​កោះ​តៃវ៉ាន់​បាន​ប្រកាស​ថា ឧបនាយករដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹកជញ្ជូន និង​ទំនាក់ទំនង​លី​ទុយ​អា​នី​លោកស្រី Agne Vaiciukeviciute បាន​ទៅដល់​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ​អម​ដោយ​គណៈ​ប្រតិភូ​ចំនួន​ ១១​នាក់​ ជា​អ្វីដែល​ត្រូវគេ​រំពឹងទុក​ថា​គឺជា​ដំណើរ​ទស្សន​កិច្ច​រយៈពេល​ ៥​ថ្ងៃ​។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​ឡើង​ភ្លាមៗ​បន្ទាប់ពី​លោកស្រី Nancy Pelosi ប្រធាន​សភា​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅកាន់​កោះ​នេះ​កាលពី​ថ្ងៃ​អង្គារ ​ទី​២ ​ខែ​សីហា​ ជា​ទង្វើ​មួយ​ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​ត្រូវ​បាន​អបអរសាទរ​ដោយ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​វី​ល​នៀ​ស។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា ចិន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ប្រទេស​លី​ទុយ​អា​នី ​ដែល​ប្រឆាំង​នឹង​កង​កម្លាំង​ចិន​ចំពោះ​ការ​រំលោភបំពាន​ទុកជាមុន នៃ​ដែន​អធិបតេយ្យភាព​របស់​ចិន និង​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm