ទីភ្នាក់ងារ FBI ព្យាយាម​ស្វែងរក​ឯកសារ​អាវុធ​នុយក្លេអ៊ែរ អំឡុង​ចូល​ឆែកឆេរ​លំនៅឋាន​លោក Trump

2022/08/12 07:08:06 pm        850

​សហរដ្ឋអាមេរិក៖ សារព័ត៌មាន​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​កំពុង​ស្វែង​រក​ឯកសារ​នុយក្លេអ៊ែរ​ នៅ​ពេល​ពួកគេ​បាន​ចូល​ឆែកឆេរ​លំនៅឋាន​នៅ​រដ្ឋ Florida របស់​អតីត​ប្រធានាធិបតី​លោក Donald Trump កាលពី​សប្ដាហ៍​មុន​។

​គេ​មិន​ច្បាស់​ទេ​ថា​ តើ​ឯកសារ​នេះ​ត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន Mar-a-Lago នៅ​ឆ្នេរសមុទ្រ Palm Beach របស់​អតីត​ប្រធានាធិបតី​រូប​នេះ ឬក៏​អត់​។ ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្នើ​តុលាការ​ចេញ​ដីកា​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI ឆែកឆេរ​លំនៅឋាន​នៅ​រដ្ឋ Florida​ របស់​លោក Donald Trump ក្រោយ​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​វាយប្រហារ​ការ​ឆែក​ឆេរ​នេះ​ថា ​ជា​ទង្វើ​សងសឹក​ខាង​នយោបាយ​។ ​លោក​រដ្ឋអាជ្ញា Merrick Garland បាន​បញ្ជាក់​ជា​លើកដំបូង​ថា ក្រុម​មន្ត្រី​ពិតជា​បាន​ចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ​របស់​លោក Trump មែន​។

ការ​ឆែកឆេរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ថា ​តើ​លោក​ពិតជា​បាន​ដក​យក​ឯកសារ​ដោយ​ខុសច្បាប់​ចេញពី​សេត​វិមាន​ពិត​មែន​ ឬ​យ៉ាងណា ខណៈ​លោក​ចុះ​ចេញពី​តំណែង​។ ​លោក Garland ដែល​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក​បាន​អនុម័ត​ជា​លក្ខណៈ​ផ្ទាល់ខ្លួនលើ​ការសម្រេចចិត្ត​ចេញ​បញ្ជា​ឆែកឆេរ​នេះ​។ ប៉ុន្តែ​រឿង​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Trump បាន​ប្រកាស​ការ​ចូល​ឆែក​ឆេរ​នេះ​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​ចោទ​ប្រកាន់​ថានេះ​គឺជា​ទង្វើ​សងសឹក​ខាង​នយោបាយ​ ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        954
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        491
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm