ចិន ហុងកុង និង​សហគមន៍​ចិន​នៅ​អាស៊ីអាគ្នេយ៍​ប្រារព្ធ​ពិធីបុណ្យ​សែន​ក្បាលទឹក​ឬ Hungry Ghost Festival នៅថ្ងៃនេះ​

2022/08/12 07:33:19 pm        1.6 K

​ចិន៖ ពិធីបុណ្យ​សែន​ក្បាលទឹក ឬ Hungry Ghost Festival ឬ​ជា​ភាសា​ចិន Yu Lan Festival បាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង ហើយ​នឹង​មិន​មាន​ការ​ងឿងឆ្ងល់​ទេ​ដែល​ប្រជាពលរដ្ឋ​ និង​អ្នក​លក់ដូរ​ជាច្រើន​ចេញទៅ​តាម​ចិញ្ចើម​ផ្លូវ​នានាដើម្បី​ដុត​ធូប និង​ក្រដាស​សែន​ឧទ្ទិស​ដល់​ដួង​ព្រលឹង​ខ្មោច​ដែល​បាន​ស្លាប់​ទៅ​។

​ទីក្រុង​ហុងកុង​បាន​ប្រារព្ធ​ពិធីបុណ្យ​សែន​ក្បាលទឹក​ដែល​ភាសា​អង់គ្លេស​ហៅថា Hungry Ghost Festival មួយ​ថ្ងៃមុន​សហគមន៍​ចិន​នៅ​អាស៊ី​-​អាគ្នេយ៍។ ដោយ​កើតឡើង​នៅ​ក្នុង​ខែ​ទី​៧ នៃ​ប្រតិទិន​ចន្ទគតិ ពិធី​សែន​នេះ​រម្លឹក​ដល់ពេល​វេលា​មួយ​អំឡុង​ដែល​រឿង​ពិតជា​ច្រើន​ត្រូវ​គេ​បញ្ចៀស​ ដើម្បី​កុំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​រឿង​ខ្មោច​។​ រឿង​ទាំងនេះ​រួមមាន​ការ​បើក​ហាង​ថ្មី ការផ្លាស់ប្ដូរ​ទីលំនៅ ការ​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ពេល​យប់ និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ជាដើម ដែល​តាំងពី​បុរាណកាល​មក​សណ្ឋាគារ​នឹង​ត្រូវ​បញ្ចុះតម្លៃ ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​ចំ​ថ្ងៃ​នៃ​ឆ្នាំ​ចន្ទគតិ​នេះ​។

​ពិធី​សែន​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា Hungry Ghost Festival កើតឡើង​ចំ​ថ្ងៃ​ទី​១៥ ​នៃ​ខែ​ទី​៧ នៃ​ប្រតិទិន​ចន្ទគតិ ហើយ​ការ​បរិច្ឆេទ​នេះ​ត្រូវ​នឹង​ពេលវេលា​នៅ​ក្នុង​ប្រទេស និង​ដែនដី​មួយ​ចំនួន​ផង​ដែរ​ដូចជា​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី កោះ​តៃវ៉ាន់ និង​​ថៃ​ជាដើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        234
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        276
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm