ទិវាអន្តរជាតិ​សម្រាប់យុវជន ១២ សីហា ២០២២ ក្រោម​ប្រធានបទ​«សាមគ្គីភាពអន្តរជំនាន់ បង្កើតពិភពលោក​ សម្រាប់មនុស្សគ្រប់វ័យ»

2022/08/12 08:58:41 pm        560

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រារព្ធខួបលើកទី២៣ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២២ ធ្វើឡើង​ក្រោម​ប្រធាន​បទ«សាមគ្គីភាពអន្តរជំនាន់ បង្កើតពិភពលោក​ សម្រាប់​មនុស្ស​គ្រប់វ័យ» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ, ក្រោមវត្តមានលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, លោក ស៊ុ មនោរម្យ ប្រធាន​លេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងយុវជនក្រុមភ្លេងទាំង៤ក្រុម មក​ពី​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យ បាក់ទូក និងវិទ្យាល័យ​វត្តកោះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានលើកឡើងថា ជា​រៀងរាល់ឆ្នាំនៅថ្ងៃទី១២ សីហា នៅលើពិភពលោកតែងប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ដើម្បី​ជារំលឹកដល់យុវជនគ្រប់រូប និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំ នៃ​ប្រទេស​នីមួយៗ ក្នុងការផ្តល់ឱកាស ក្នុងការការពារ និងកសាង​ពិភពលោក​មួយ​ប្រកប​ដោយ​និរន្តរភាព និងស្រស់បំព្រង។ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំ​របស់​មគ្គុទ្ទេស និងជាស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ ក្នុងន័យអបអរសាទរ និងរួមចំណែកជាមួយពិភពលោក ក្នុងការកសាងសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍពិភពលោក។

លោក ហែម ស៊ីណារ៉េត បានបន្ថែមទៀតថា ក្នុងបរិបទនេះ គោល​បំណង នៃ​ទិវា​អន្តរជាតិ​ សម្រាប់​យុវជនឆ្នាំនេះ ប្រធានបទ សាមគ្គីភាពអន្តរជំនាន់ បង្កើត​ពិភពលោក សម្រាប់​មនុស្ស​គ្រប់វ័យ គឺដើម្បីពង្រីកសារថា សកម្មភាពចាំបាច់នៅគ្រប់ជំនាន់ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព និងមិនទុកចោលនរណាម្នាក់ឡើយ។

ឆ្លងតាមអត្ថន័យដ៏ជ្រាវជ្រៅនេះ លោក ហែម ស៊ីណារ៉េត សូមឧទ្ទិស​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​ សម្រាប់​យុវជន​កម្ពុជា​គ្រប់​រូប ជាពិសេសយុវជននៅរាជធានីភ្នំពេញ និងសូមក្រើន​រំលឹក​ដល់​យុវជន​គ្រប់រូប សូមធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ពោលគឺ ជាយុវជន​ពេញលេញ​ប្រកប​ដោយ​សក្តានុពល។ ជាយុវជនឆ្លាត ពូកែ និងមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិគ្រប់ជំនាន់ចេះស្រលាញ់សាមគ្គីគ្នា ចេះចែករំលែកគ្នាទៅវិញទៅមក ដើម្បីបង្កើតក្តីស្រលាញ់ពេញមួយជីវិត និងគ្រប់ជំនាន់។ លោក ក៏សូមឲ្យយុវជន​ខិតខំ​រៀន​សូត្រ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនជាយុវជន៣ល្អ«កូនល្អ សិស្សល្អ មិត្តល្អ» និងជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ៕ រូបភាព/ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm